ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយមិនអាចធ្វើបានឡើយក្នុងកំឡុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ?
ទោះបីជាមានរឿងអ្វីក៏ដោយ ក៏អ្នកម្តាយដែលទើបតែសម្រាលកូនរួច មិនអាចយំដែរ ព្រោះពេលដែលអ្នកយំច្រើន នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នក ថែមទាំងអាចធ្វើឲ្យទឹកដៅអ្នកបញ្ចេញមកមិនប្រក្រតី។ ជាហេតុដែលធ្វើឲ្យកូនមិនអាចបៅទឹកដោះអ្នកបានឆ្អែតឡើយ។ ជាពិសេស អ្នកម្តាយគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយមិនអាចញ៉ាំហិរពេកទេ ថែមទាំងមិនអាចពិសារអាហារឆៅឡើយ ព្រោះអាចបង្អាក់មិនឲ្យឈាមកង្វក់អ្នកបញ្ចេញមកអស់ ថែមទាំងធ្វើឲ្យអ្នកឈឺពេញរាងកាយ ហើយក៏អាចធ្វើឲ្យប៉ះពាល់ដល់ទឹកដោះអ្នកផងដែរ។ ក្រៅពីនេះ អ្នកក៏មិនអាចគេងតែលើគ្រែដែរ ព្រោះគេងយូរ មិនល្អចំពោះសុខភាពឡើយ ដោយអាចធ្វើឲ្យជើងអ្នកហើមបាន។ ដូចនេះ អ្នកគួរតែឡើងមកដើរខ្លះ មិនគួរនៅតែលើគ្រែទេ ទើបមិនធ្វើឲ្យសុខភាពជួបនឹងគ្រោះថ្នាក់៕