ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសុខភាពរបស់ទារកដែលទើបនឹងកើត។ តើមានអ្វីខ្លះទៅ?
ទារកដែលទើបនឹងកើត លាមករបស់គេអាចមានលក្ខណៈស្អិត អណ្តាញ ហើយមានពណ៌បៃតងចាស់។ ក្រោយពេលដែលកើតបាន២៨ថ្ងៃ លាមកនោះនឹងប្រែជាពណ៌លឿង បៃតងវិញហើយ។ ទារកនីមួយៗមានការបត់ជើងធំមិនដូចគ្នាទេ ប៉ុន្តែជាធម្មតា ទារកដែលទើបនឹងកើតអាចបត់ជើងធំច្រើន អាចពី២ទៅ៥ដងក្នុងមួយថ្ងៃ។ ប៉ុន្តែក៏មានទារកខ្លះបត់ជើងពី៧ទៅ៨ដងផងដែរ។ នៅពេលដែលកូនធំទៅៗ ការបត់ជើងធំនឹងប្រែជាតិចវិញ។ ក្រោយពេលដែលកូនបានពី២ទៅ៣ខែ នោះកូននឹងបត់ជើងធំចាប់ពី២ទៅ៣ដងក្នុងមួយថ្ងៃទេ។ ផ្ទុយទៅវិញ នៅពេលដែលកូនមិនបត់ជើងយូរ ហើយពេលបត់ជើងធំម្តងៗ ប្រឹងឡើងមុខក្រហម នោះកូនអាចនឹងទល់លាមកហើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំណុចមួយនេះ៕