រឿងនេះមិនខុសគ្នា នឹងជំងឺមហារីកផ្សេងៗទៀតនោះទេ ដោយជំងឺមហារីកថ្លើម មិនបង្ហាញអំពីរោគសញ្ញាសំខាន់ៗរបស់វា ក្នុងដំណាក់កាលដំបូងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដុំសាច់មហារីកលូតលាស់ធំ ឬកោសិកាមហារីករាលដាល ទៅកន្លែងផ្សេងៗនៃរាងកាយ អ្នកប្រហែលជាអាចមានអាការៈខ្លះដែរ។
ឈឺពោះ
បើសិនជាអ្នកឈឺពោះ នៅផ្នែកខាងលើ ជាពិសេសនៅខាងស្តាំ វាអាចជាអាការៈ នៅលើថ្លើមហើយ។ ដូច្នេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬពេទ្យជំនាញខាងមហារីក ដើម្បីរកមើលមូលហេតុ និងព្យាបាលវាឲ្យបានត្រឹមត្រូវ។
មានដុំនៅពោះ
ខណៈពេលដែលមាន វត្តមានដុំអ្វីមួយ នៅផ្នែកខាងលើនៃក អាចជាសញ្ញាមួយរបស់មហារីកសួត តែការដែលមានដុំនៅផ្នែកខាងក្រោម ឬខាងលើនោះពោះ ឬមានអារម្មណ៍ថាធ្ងន់ៗក្នុងពោះ ក៏អាចជាសញ្ញាសំខាន់មួយ របស់មហារីកសួតដែរ។
ហើមពោះ
ត្រូវខ្វល់អំពីការហើមពោះ ព្រោះវាអាចកើតឡើង ដោយសារតែការលូតលាស់ខ្លាំង របស់កោសិកាមហារីក ឬមានទឹកចាល់ច្រើនក្នុងថ្លើម។ ដូច្នេះ វានឹងដាក់សម្ពាធទៅលើថ្លើម និងពោះកាន់តែខ្លាំង ដែលមិនត្រឹមតែប៉ះពាល់ ដល់មុខងារថ្លើមទេ តែក៏ប្រឈមកាន់តែខ្លាំង នឹងការខ្សោយថ្លើមដែរ។
កើតលឿង
ថ្វីបើមិនមានមនុស្សគ្រប់គ្នា ដែលកើតឡើងលឿង ត្រូវប្រឈមនឹងជំងឺមហារីកថ្លើមក៏ដោយ តែករណីខ្លះ វាអាចជាសញ្ញាដំបូង នៃការខូចខាតថ្លើម និងអាចវិវត្តទៅជាមហារីកថ្លើម នៅថ្ងៃក្រោយបាន។ ដូច្នេះ រោគសញ្ញាដូចជា លឿងនៅស្បែក ភ្នែក លាមកទៅជាស្លេក និងទឹកនោមខាប់ គឺជារឿងដែលត្រូវខ្វល់ខ្វាយ និងស្វែងរកការព្យាបាលភ្លាមៗ។
អស់កម្លាំង
រឿងនេះប្រហែលជាមិនអាច ជាសញ្ញាបញ្ជាក់អំពីមហារីកថ្លើមទេ តែករណីខ្លះ អារម្មណ៍នៃភាពអស់កម្លាំង ទោះបីជាក្រោយពីសម្រាលហើយ ឬធ្វើការងារតិចតួចសោះ ក៏អស់កម្លាំងដែរនោះ យើងគួរតែស្វែងយល់អំពីវាហើយ។ បើសិនជាអ្នកធ្លាប់មានអាការៈដូចជា ឈឺពោះ និងក្តៅខ្លួនថែមទៀតនោះ វាគួរតែដល់ពេលពិគ្រោះ ជាមួយអ្នកជំងឺភ្លាមៗដែរ។
ក្តៅខ្លួន
វាគឺជារឿងមួយពិបាកដែរ ក្នុងការផ្តល់ចំណាត់ថ្នាក់ ការក្តៅខ្លួនជាសញ្ញាមួយ នៃជំងឺមហារីកថ្លើម ព្រោះវាអាចជាអាការៈរបស់ជំងឺ និងការបង្ករោគច្រើនទៀត។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែមានបញ្ហាក្តៅខ្លួនស្ទិញៗ ជាមួយនឹងការហើមពោះ ឬឈឺពោះទៀតនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុរបស់វាហើយ។
មិនឃ្លានអាហារ
ករណីខ្លះ ការដែលមានអារម្មណ៍ថា ណែនៗក្នុងពោះ ឬមិនឃ្លានអាហារ អាចជាសញ្ញាមួយនៃការខូចថ្លើម ឬមហារីកថ្លើម ព្រោះថាជាតិពុល មិនត្រូវបានបញ្ចេញពីរាងកាយអស់ ដោយសារតែខូចមុខងារថ្លើម។