ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក មមី និងមមែ
ឆ្នាំ៣នេះ មាននិស្ស័យខ្ពស់ណាស់ជាមួយគ្នា។ ក្នុងជីវិតគេងតែជួយគ្នាទៅវិញទៅមកជានិច្ច។ ជាពិសេស ពេលរស់នៅជាមួយគ្នា មិនសូវលឺគេឈ្លោះគ្នាទេ។ ប្រសិនបើឆ្នាំ៣នេះជាបងប្អូននឹងគ្នា នោះមានតែទ្រព្យចូល មិនមានរឿងចង្រៃណាហ៊ានចូលមកក្នុងផ្ទះឡើយ។
ឆ្នាំជូត ច និងខាល
ឆ្នាំទាំង៣នេះ ជាទេវតាទ្រព្យក្នុងផ្ទះ។ ជាពិសេស គេអាចរួមសុខរួមទុក្ខជាមួយគ្នាផងដែរ ដោយមិនប្រកាន់ចរិតអត្មានិយមនោះឡើយ។ ប្រសិនបើមានមួយគូជាប្តីប្រពន្ធនឹងគ្នា នឹងអាចរស់នៅជាមួយគ្នាអស់មួយជីវិត ថែមទាំងមានលុយធំចូលដល់ជំនាន់ក្រោយផងដែរ។
ឆ្នាំរកា ឆ្លូវ និងម្សាញ់
ឆ្នាំ៣នេះ ជាឆ្នាំដែលត្រូវគ្នាណាស់។ ឆ្នាំរកា និងឆ្នាំម្សាញ់ ជាបុគ្គលដែលមានចរិតរាងឆេវឆាវ។ ដូចនេះ បើមានឆ្នាំឆ្លូវនៅក្នុងនោះ គេនឹងអាចជួយដោះស្រាយបញ្ហាបាន ដោយមិននាំគ្រោះចូលផ្ទះទេ។ ដូចនេះ លុយដែលអាចចាយបានគឺច្រើនខ្លាំងដល់ឆ្នាំក្រោយក៏មិនចាយមិនចេះអស់ដែរ៕