ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យសរសៃឈាមរបស់អ្នកឆាប់ស្ទះ។ តើមានអ្វីខ្លះទៅ?
- អាហារដែលមានខ្លាញ់ច្រើន អ្នកមិនគួរបរិភោគនោះទេ ព្រោះក្រោយពេលដែលញ៉ាំច្រើនរួច វានឹងធ្វើឲ្យសរសៃឈាមរបស់អ្នកឆាប់ស្ទះខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួនតែម្តង។
- អំបិលអ្នកមិនគួរប្រើលើសកំណត់ក្នុងម្ហូបនោះទេ ព្រោះការដែលតែងតែបរិភោគអាហារដែលប្រៃ នឹងធ្វើឲ្យសម្ពាធឈាមអ្នកងាយឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យសរសៃឈាមរបស់អ្នកអាចកកស្ទះដោយមិនដឹងខ្លួន។
- អាហារដែលផ្អែមពេកដូចជានំខេក ឬបង្អែម ក្រោយពេលដែលពិសារច្រើនរួច នឹងធ្វើឲ្យឈាមអ្នកមានលក្ខណៈស្អិត ដោយធ្វើឲ្យសរសៃឈាមអាចស្ទះតាមនឹងដែរ។ ដូចនេះ ប្រសិនជាចង់ឲ្យសរសៃឈាមអ្នកមានសុខភាពល្អ អាហារដែលផ្អែមមិនគួរញ៉ាំច្រើនឡើយ។
- ស្រា និងភេសជ្ជៈដែលផ្ទុកជាតិអាកុល មិនថាតិច ឬច្រើនទេ អ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះក្រោយពេលដែលញ៉ាំរួច នឹងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យសរសៃឈាមរបស់អ្នកងាយប្រឈមនឹងការស្ទះខ្លាំង។ ដូចនេះ អាហារទាំងនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបអាចការពារសុខភាពសរសៃឈាមអ្នកឲ្យដំណើរការបានល្អ៕