ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពមួយចំនួនដែលធ្វើឲ្យថ្លើមអ្នកប្រឈមនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- ក្រៅពីការតែងតែចូលគេងយប់ជ្រៅ អារម្មណ៍មួលម៉ៅច្រើនក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែខឹង ឆេវឆាវ និងមួលម៉ៅច្រើនទេ ទើបថ្លើមអាចដំណើរការបានល្អ មិនប្រឈមនឹងគ្រោះថ្នាក់។
- នៅពេលដែលអ្នកផឹកស្រាកាន់តែច្រើន ថ្លើមនឹងកាន់តែរងសម្ពាធខ្ពស់។ ជាហេតុដែលធ្វើឲ្យសុខភាពថ្លើមរបស់អ្នកកាន់តែជួបគ្រោះថ្នាក់។ ដូចនេះ ប្រសិនជាអ្នកចង់ការពារថ្លើម អ្នកគួរតែចៀសពីស្រាមួយនេះឲ្យបានកាន់តែឆ្ងាយកាន់តែល្អ។
- អាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ និងស្ករខ្ពស់ ក្រោយពេលដែលអ្នកបរិភោគច្រើនរួច វានឹងផ្ទុកសម្រាមក្នុងថ្លើម ដោយធ្វើឲ្យថ្លើមអ្នកងាយរុំខ្លាញ់ជិតណាស់។ ជាពិសេស វាក៏ធ្វើឲ្យថ្លើមមិនអាចបញ្ចេញជាតិពុលមកក្រៅផងដែរ។ ជាហេតុដែលធ្វើឲ្យថ្លើមអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ណាស់។
- អ្នកមិនគួរតែងតែញ៉ាំថ្នាំផ្តេសផ្តាសឡើយ ព្រោះក្រោយពេលដែលថ្នាំចូលទៅក្នុងរាងកាយត្រូវឆ្លងកាត់ថ្លើមដើម្បីធ្វើការ។ នៅពេលដែលអ្នកតែងតែញ៉ាំថ្នាំផ្តេសផ្តាស នោះថ្លើមនឹងបន្ថែមម៉ោងធ្វើការជានិច្ច ដោយយូរទៅនឹងធ្វើឲ្យថ្លើមគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ ដើម្បីសុខភាពថ្លើម អ្នកគួរតែប្រយ័ត្នពីអាហារដែលចូលក្នុងមាត់អ្នកឲ្យបានខ្ពស់៕