មាននារីជាច្រើនតែងតែឈឺពោះនៅពេលមករដូវ ហើយនៅពេលដែលឈឺម្តងៗគឺពិបាកទ្រាំណាស់ ដូចនេះគួរតែធ្វើដូចម្តេចទៅទើបអាចធ្វើឱ្យអ្នកបាត់ឈឺពោះនៅពេលមករដូវម្តងៗនោះ?
- អ្នកត្រូវតែឧស្សាហ៍ហាត់ប្រាណឱ្យបានច្រើន ព្រោះបើអ្នកមិនហាត់ប្រាណទេ ឈាមអ្នកនឹងដើរមិនស្រួលឡើយ ដូចនេះពេលដែលអ្នកមករដូវគឺវាតែងតែធ្វើឱ្យអ្នកឈឺពោះជានិច្ច។
- អ្នកត្រូវតែរក្សាទឹកចិត្តអ្នកឱ្យសប្បាយរីករាយ មិនត្រូវមួលម៉ៅច្រើន ឬខឹងច្រើននោះទេនៅមុនពេលជិតមករដូវ ព្រោះវាក៏ជាមូលហេតុដែលអាចធ្វើឱ្យអ្នកឈឺពោះដូចគ្នាដែរ ដោយសារសំពាធផ្សេងៗ។
- អ្នកមិនត្រូវបរិភោគរបស់ដែលត្រជាក់ទេមុនពេលមករដូវ២អាទិត្យ ជាពិសេសទឹកកក ហើយបើចំនីដែលយកចេញពីទូរទឹកកក អ្នកត្រូវតែយកទៅកម្តៅសិនទើបពិសារ ម៉្យាងទៀតមិនត្រូវបរិភោគឳឡឹក គីវី ស្រកានាគ ក្រូច ចេក ឬផ្លែទ្រលាប់នោះទេ ព្រោះវាសុទ្ធតែអាចធ្វើឱ្យអ្នកឈឺពោះនៅពេលមកខែ។
- អ្នកត្រូវតែរក្សាកម្តៅនៃពោះអ្នកឱ្យក្តៅ មិនត្រូវឱ្យវាត្រូវត្រជាក់នោះទេនៅពេលមករដូវ ហើយជាពិសេសអ្នកមិនត្រូវឱ្យត្រូវខ្យល់ ឬភ្លៀងឡើយ បើពុំដូច្នោះទេ ពោះអ្នកនឹងរករឿងជាមិនខានឡើយ។
- អ្នកមិនត្រូវបរិភោគអាហារដែលហិរពេក ប្រៃពេកនោះទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ពោះអ្នកដូចគ្នា។
- អ្នកមិនត្រូវបរិភោគរបស់ដែលផ្អែមច្រើននៅពេលមករដូវទេ ព្រោះវាអាចធ្វើឱ្យសុខភាពអ្នកមិនស្រួល ថែមទាំងអាចធ្វើឱ្យអារម្មណ៍អ្នកមិនល្អទៀតផង ជាងនេះទៅទៀតវានឹងធ្វើឱ្យអ្នកឈឺពោះជាមិនខាន៕