ទំពាំងបាយជូរ
ទំពាំងបាយជូរមានផ្ទុកសារធាតុ Resveratrol ដែលជាសមាសធាតុប្រឆាំងនឹងការរលាក ជួយការពារតម្រងនោមពីការខូចខាត។ ដូច្នោះអ្នកគួរតែញ៉ាំផ្លែទំពាំងបាយជូរយ៉ាងហោចណាស់ ១៥ ផ្លែក្នុងមួយថ្ងៃ ដើម្បីកែលម្អមុខងារតម្រងនោម និងរក្សាតុល្យភាពអេឡិចត្រូលីត។
ឪឡឹក
ឪឡឹកដើរតួនាទីជួយបន្សុទ្ធតម្រងនោមពីជាតិពុលដែលកកកុញក្នុងរាងកាយដែលបណ្ដាលមកពីកត្តាផ្សេងៗ។ ផ្លែឈើមួយប្រភេទនេះ មានសមត្ថភាពជួយរក្សាតម្រងនោមឱ្យមានសុខភាពល្អ។
ផ្លែប៉ោមពណ៌បៃតង
ផ្លែប៉ោមបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សមាសធាតុប្រឆាំងនឹងការរលាក ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមុខងារតម្រងនោមប្រសើរឡើង។ ជាងនេះទៅទៀត សារជាតិ pectin ដែលមាននៅក្នុងផ្លែប៉ោម ក៏ជួយកាត់បន្ថយហានិភ័យនៃការខូចខាតក្រលៀនក្នុងរយៈពេលខ្លីផងដែរ។
ផ្លែល្ហុង
ជាផ្លែឈើដែលមានជាតិទឹកច្រើន ផ្អែមត្រជាក់ និងសម្បូរវីតាមីន និងប៉ូតាស្យូមទាប។ ផ្លែល្ហុងត្រូវបានណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភ ព្រោះវាជួយធ្វើឱ្យត្រជាក់ និងចិញ្ចឹមតម្រងនោមបានល្អ ដូច្នោះអ្នកគួរញ៉ាំផ្លែល្ហុងឆៅ ឬយកវាទៅធ្វើជាសម្លម្ជូរជាដើម។