ជំងឺមហារីកក្រពះត្រូវបានសម្គាល់ដឹងតាមរយៈការលូតលាស់កោសិកាមហារីកនៅលើភ្នាសរបស់ក្រពះ។យ៉ាងណាមិញមហារីកប្រភេទនេះមិនងាយនឹងដឹងថាមានក្នុងខ្លួនឡើយដោយសារតែអ្នកជំងឺភាគច្រើនមិនមានរោគសញ្ញារបស់វាក្នុងដំណាក់កាលដំបូងៗ។
ជំងឺមហារីកក្រពះតែឯងមិនអាចបង្ការបានឡើយ ប៉ុន្តែអ្នកអាចបន្ថយការប្រឈមនឹងជំងឺមហារីកគ្រប់ប្រភេទបានតាមរយៈ
- រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
- ញ៉ាំអាហារមានតុល្យភាពរបបអាហារមានជាតិខ្លាញ់ទាប
- ឈប់ជក់បារី
- ហាត់ប្រាណជាទៀងទាត់
ក្នុងករណីខ្លះ គ្រូពេទ្យអាចនឹងចេញថ្នាំឲ្យអ្នកប្រើដើម្បីបន្ថយការប្រឈមនឹងមហារីកក្រពះដែរ ។ រឿងនេះច្រើនតែធ្វើឡើងចំពោះអ្នកជំងឺណាដែលមានជំងឺផ្សេងទៀតដែលនាំឲ្យកើតមហារីក ។
អ្នកក៏ប្រហែលជាត្រូវការធ្វើតេស្តពិនិត្យសុខភាពដែរដើម្បីរកមើលមហារីកក្រពះ។ គ្រូពេទ្យអាចនឹងប្រើប្រាស់វិធីធ្វើតេស្តមួយក្នុងចំណោមវិធីទាំងអស់ដូចខាងក្រោមនេះដើម្បីរកមើលមហារីកក្រពះ៖
- ពិនិត្យរាងកាយ
- តេស្តក្នុងមន្ទីរពិសោធន៍ដូចជាតេស្តឈាមនិងតេស្តទឹកនោម
- ថតរូបភាពវេជ្ជសាស្រ្តដូចជាកាំរស្មីអ៊ិចនិង CT Scan
- តេស្តហ្សែននេទិច
លទ្ធផលនៅថ្ងៃក្រោយ
បើសិនជាជំងឺមហារីកនេះរកឃើញបានកាន់តែលឿន ឱកាសនៃការជាសះស្បើយកាន់តែច្រើន។ ដោយយោងទៅតាម NCI បានឲ្យដឹងថា ប្រហែល ២៩ភាគរយនៃអ្នកជំងឺមហារីកក្រពះទាំងអស់អាចរស់បានយ៉ាងហោចណាស់ ៥ឆ្នាំក្រោយពីរកឃើញជំងឺនេះរួច។ រឿងនេះច្រើនតែមានន័យថា ក្រពះគឺជាប្រភពនៃជំងឺមហារីក ប៉ុន្តែបើសិណជាប្រភពមហារីកមិនដឹងទេនោះ វាទើបជារឿងពិបាកកំណត់រោគវិនិច្ឆ័យ និងដំណាក់កាលរបស់វា ហើយក៏ពិបាកព្យាបាលដែរ។ វាក៏ពិបាកនឹងព្យាបាលជំងឺមហារីកក្រពះដែរនៅពេលដែលជំងឺនេះឈានចូលដំណាក់កាលកាន់តែធ្ងន់៕