ប្រសិនជាអ្នកចង់មានកូនឆាប់ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន ព្រោះវិធីនេះ អ្នកធ្វើតែម្តង នឹងអាចទទួលបានកូនភ្លាម។ តើមានអ្វីខ្លះទៅ?
- ប្រសិនជារដូវអ្នកមកទៀងរាល់ខែ អ្នកអាចអនុវត្តតាមវិធីនេះបាន ដោយអ្នកអាចរាប់តាមវដ្តរដូវរបស់អ្នក។ ថ្ងៃទី១នៃការធ្លាក់ឈាមរដូវ គេហៅថ្ងៃនេះថា ជាថ្ងៃទី១ នៃវដ្តឈាមរដូវ។ ដូចនេះ អ្នកអាចរួមភេទនៅចន្លោះថ្ងៃទី១០ ដល់ទី១៩នៃវដ្តរដូវនេះ ព្រោះវាជាថ្ងៃដែលអ្នកអាចមានកូនយ៉ាងងាយ។
- នៅពេលដែលអ្នករួមភេទ អ្នកគួរតែឲ្យបុរសនៅពីលើ ទើបស្ពែម៉ាតូសូអ៊ីតអាចចូលទៅក្នុងស្បូនរបស់នារីបានលឿន។ ដូចនេះ ដៃស្បូននឹងអាចចាប់បានយ៉ាងរហ័ស ដោយអាចកាច់សំបុកបង្កកំណើតបានយ៉ាងជោគជ័យនៅទីនោះ។
- ក្រោយពេលដែលអ្នករួមភេទរួច ក្នុងនាមជាប្រពន្ធ មិនគួរទៅលាងសម្អាតភ្លាមនោះទេ ដោយគួរតែប្រើខ្នើយដើម្បីកល់គូទរបស់អ្នកឲ្យរាងខ្ពស់ ទើបមិនធ្វើឲ្យស្ពែម៉ាតូសូអ៊ីតទាំងនោះហូរចេញក្រៅអស់។ ដូចនេះ អ្នកនឹងងាយមានផ្ទៃពោះជាមិនខានឡើយ។
- អ្នកទាំងពីរគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយអ្នកឲ្យឆាប់មានផ្ទៃពោះ។ ជាពិសេស អ្នកអាចហាត់ប្រាណឲ្យបានច្រើនផងដែរ ព្រោះនេះក៏ជាវិធីដែលអាចជួយឲ្យអ្នកឆាប់មានកូនដែរ។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យបានល្អ និងចិត្តឲ្យបានស្ងប់។ ម្យ៉ាងទៀត អ្នកគួរតែទម្លាក់ចោលសម្ពាធទាំងឡាយដែលមានក្នុងចិត្តអ្នក ដើម្បីឲ្យអ្នកអាចផលិតកូនបានសម្រេចក្នុងរយៈពេលខ្លី។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីខាងលើនេះ ដើម្បីអាចទទួលបានកូនជាទីស្រឡាញ់របស់អ្នក៕