មនុស្សជាច្រើនយល់ថា របបអាហារអាចមានឥទ្ធិពលយ៉ាងហោចណាស់ ២ ផ្នែកផ្សេងៗគ្នាទៅលើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។
ទីមួយ : ធាតុផ្សំរបស់អាហារ ជាក់ស្តែងដូចជា ជាតិខ្លាញ់ អាចគ្រប់គ្រងការបំពេញតួនាទីរបស់ភ្នាក់ងារក្នុងខ្លួនដូចជាអ័រម៉ូន ដែលគេហៅថា អេកូសានូអ៊ីត(eicosanoide)ដែលអាចគ្រប់គ្រងការរលាក ការឈឺចាប់ និង រោគសញ្ញារបស់ជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានផងដែរ ។
ទីពីរ : អ្នកមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃមួយចំនួនអាចឆាប់មានប្រតិកម្មអាឡែហ្ស៊ីទៅនឹងអាហារណាមួយ ។ ដូច្នេះ នៅក្នុងករណីមួយចំនួន ការព្យាបាលជំងឺរលាកសន្លាក់អាចនឹងមានភាពងាយស្រួលបន្តិច ដោយចៀសវាងអាហារទាំងនោះ ជំនួសអោយការទទួលទានអាហារផ្សេងៗទៀត ដែលអាហារផ្សេងៗទាំងនោះអាចដើរតួនាទីដូចជាថ្នាំពេទ្យ ដើម្បីបំបាត់ការឈឺចាប់ ហើម តឹង និង អស់កម្លាំង ។ យ៉ាងណាមិញ ការជៀសសវាងប៉ះពាល់ ឬ ទទួលទានអាហារមួយចំនួន ក៏អាចព្យាបាល និង បំបាត់ភាពមិនប្រក្រតីនានារបស់ជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានផងដែរ ។
គ្មាននរណាម្នាក់ដឹងទេថាតើហេតុអ្វីបានជាចំណីអាហារអាចមានឥទ្ធិពលទៅលើជំងឺរលាកសន្លាក់លើមនុស្សខ្លះបាននោះទេ ។ ប៉ុន្តែ ការអង្កេតបានអោយដឹងថា អ្នកជំងឺរលាកសន្លាក់អាចមានបំពង់ក្រពះ-ពោះវៀនដែលមានការលេចឬការចូលខុសធម្មតានៃ
អាហារ ឬ ភ្នាក់ងារមេរោគរត់លឿនខ្លាំងពេកទៅក្នុងចរន្តឈាម ដែលជាហេតុធ្វើអោយមានការរលាក និង ខូចខាតនៅទីនោះ ។
លោកវេជ្ជបណ្ឌិត រីឆាត ផែនុស ជាអ្នកស្រាវជ្រាវផ្នែកជំងឺរលាកសន្លាក់បានណែនាំថា “ជំងឺរលាកសន្លាក់ដោយសារការអាលែកស៊ី” អាចខុសប្លែកគ្នាទាំងស្រុងពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ដូច្នេះហើយ បានជាការអប់រំ ណែនាំពីទំនាក់ទំនងរវាងជំងឺរលាកសន្លាក់ និង ការទទួលទានអាហារមានការរីកចំរើនយ៉ាងឆាប់រហ័ស ។