ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលនារីនឹងអាចរងក្នុងពេលដែលអ្នករួមភេទក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នករួមភេទក្នុងពេលកំពុងមករដូវ មេរោគដែលចេញពីខាងប្រុស អាចចូលតាមស្បូនអ្នក ធ្វើឲ្យអ្នកងាយកើតមានជំងឺរោគស្ត្រីខ្លាំងណាស់ ព្រោះពេលនោះស្បូនអ្នកកំពុងតែបើកធំ ដោយធ្វើឲ្យមេរោគងាយជ្រៀតចូលទៅលឿនជាទីបំផុត គ្មានអ្វីអាចទប់ឈ្នះឡើយ។
- នៅពេលដែលអ្នកមានអារម្មណ៍ពុះកញ្ច្រោល ឈាមរដូវអ្នកនឹងចេញកាន់តែច្រើន ដោយធ្វើឲ្យអ្នកអាចមករដូវយូរជាងរាល់ដង ព្រោះឈាមអ្នកកើនឡើងជាងមុន មិនងាយអស់នោះទេ។
- មិនត្រឹមតែនារីអាចរងគ្រោះថ្នាក់ទេ ខាងបុរសក៏អាចរងគ្រោះដូចគ្នា ព្រោះមេរោគដែលអាចចេញពីខាងស្រី ក៏អាចចូលទៅក្នុងរាងកាយអ្នក ធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ផងដែរ។
- នៅពេលដែលមេរោគចូលទៅសងខាង នឹងធ្វើឲ្យអ្នកទាំងពីរអាចប្រឈមមុខនឹងការគ្មានកូនបាន ដោយទោះជាអ្នកខំប្រឹងយ៉ាងណា ក៏អ្នកគ្មានកូនដែរពេលដែលអ្នកតែងរួមភេទក្នុងពេលដែលមករដូវ៕