ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត បើនិយាយពីនិស្ស័យគឺមានខ្លាំងជាមួយនឹងទេវតាទ្រព្យ។ ជាពិសេស គេក៏ងាយឡើងឋានៈ និងប្រាក់ខែផងដែរ។ ជាហេតុដែលធ្វើឲ្យលុយធំ និងតូចអាចចូលមកព្រមគ្នាតែម្តង។ ដូចនេះ អ្នកនឹងអាចដកយកមកចាយបានយ៉ាងសប្បាយមិនចេះអស់នោះឡើយ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ផ្កាយសំណាងតែងតែមកក្បែរខ្លួនជានិច្ច។ ជាពិសេស មិនថាការងារ មុខរបរ ជីវភាពរស់នៅ ឬស្នេហាទេ គឺអាចទទួលបានជោគជ័យជានិច្ច។ ដូចនេះ ក្នុងពេលអនាគតនឹងមិនធម្មតាឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចរស់ក្នុងជីវភាពដែលល្អខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច មាននិស្ស័យខ្លាំងជាមួយនឹងទេវតាទ្រព្យណាស់។ ជាហេតុដែលធ្វើឲ្យលាភក្នុង និងក្រៅអាចចូលមកខ្លាំងៗតែម្តង។ ដូចនេះ លុយដែលអាចរកបាននឹងមិនទាបជាងកម្ពស់ភ្នំឡើយ។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់មានតែកើនឡើងជាលំដាប់តែប៉ុណ្ណោះក្នុងថ្ងៃខាងមុខ៕