ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមិនគួរធ្វើក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំអាហារដែលឆៅ និងអាហារដែលហិរខ្លាំងនោះទេ ព្រោះនៅពេលដែលអ្នកបរិភោគច្រើន នឹងធ្វើឲ្យកូនកើតមកមានស្នាមដៅ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាហារ២ប្រភេទនេះឲ្យបានខ្ពស់ ទើបមិនបំផ្លាញសម្រស់របស់កូន។
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ គួរតែកាត់បន្ថយក្នុងការផាត់មុខដែលប្រើម្សៅក្រាស់ៗ ព្រោះម្សៅទាំងនោះអាចជ្រាបចូលទៅក្នុងស្បែករបស់អ្នក ដោយអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។ ជាហេតុដែលធ្វើឲ្យខ្លួនកូនអាចកើតមានស្នាមដៅបានយ៉ាងងាយក្រោយពេលដែលកើតចេញមក។
- ទូរស័ព្ទ និងកុំព្យូទ័រ ប្រសិនជាអាចចៀសបាន អ្នកមិនគួរប្រើច្រើនទេ ព្រោះគ្រឿងអេឡិចត្រូនិចទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សម្រស់ទៀតផង។
- ក្នុងពេលដែលអ្នកម្តាយពរពោះ គួរតែប្រយ័ត្នពីការប៉ះទង្គិចពោះរបស់អ្នក ព្រោះបើពោះអ្នកបុកត្រូវនេះបុកត្រូវនោះច្រើន នឹងធ្វើឲ្យកូនក្នុងផ្ទៃងាយកើតមានស្នាមដៅខ្លាំងណាស់។
- ក្នុងពេលដែលម៉ាក់ៗមានផ្ទៃពោះ មិនគួរខឹង មួលម៉ៅ និងឆេវឆាវច្រើនឡើយ ដោយគួរតែរក្សាចិត្ត និងអារម្មណ៍ឲ្យស្ងប់ ហើយសប្បាយជានិច្ច ទើបកូនកើតមកមានសម្រស់ដែលល្អដាច់គេ៕