ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីតែ៤ប្រភេទដែលអ្នកមិនគួរញ៉ាំឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់បាន។ តើមានអ្វីខ្លះទៅ?
- តែដែលក្តៅខ្លាំង អ្នកមិនគួរញ៉ាំភ្លាមឡើយ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកបំពង់អាហារខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចាំដល់សីតុណ្ហភាពចុះទាបសិន ទើបអាចផឹកបាន។
- ក្នុងតែក្រាស់មានផ្ទុកសារធាតុកាហ្វេអ៊ីនច្រើន ដោយពេលដែលអ្នកផឹកច្រើន នឹងធ្វើឲ្យបេះដូងអ្នករងសម្ពាធជាខ្លាំង ធ្វើឲ្យវាលោតខុសប្រក្រតី។ ជាពិសេស អ្នកក៏អាចកើតមានអាការៈវិលមុខ ឈឺក្បាលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងធ្វើឲ្យក្រពះអ្នកមិនស្រួល ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៀតផង។
- អ្នកមិនគួរញ៉ាំតែក្នុងពេលពោះទទេរទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកមិនស្រួល ថែមទាំងអាចធ្វើឲ្យអ្នកវិលមុខ និងចិត្តមិនស្ងប់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនប៉ះពាល់ដល់សុខភាព។
- បាយរួចភ្លាម ក៏មិនគួរផឹកតែភ្លាមដែរ ព្រោះការធ្វើបែបនេះក្នុងរយៈពេលយូរ នឹងធ្វើឲ្យរាងកាយអ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ជាពិសេស ក្រោយពេលដែលផឹកស្រារួច ក៏មិនគួរញ៉ាំតែភ្លាមដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ថែមទាំងធ្វើឲ្យបេះដូងលោតញាប់ទៀតផង៕