ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ តែងតែមានអ្នកជួយច្រើន ដោយស័ក្តិសមក្នុងការបង្កើតបានលុយធំ។ ជាពិសេស បញ្ហាដែលចូលមកនឹងអាចដោះស្រាយបានទាំងអស់។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ទាំងឡាយតែងតែហូរចូលមកតែម្តង។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត មានខួរក្បាលដែលប្រតិកម្មលឿនណាស់ ថែមទាំងពូកែសង្កេតបានល្អិតល្អន់ផងដែរ។ ជាពិសេស លុយដែលគេយកទៅរកស៊ីមិនងាយខាតឡើយ ដោយតែងតែបានផលចំណេញក្រាស់ទាំងអស់។ ដូចនេះ គេជាបុគ្គលដែលមិនងាយក្រឡើយ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា កើតមកមានទេពកោសល្យក្នុងការប្រើប្រាក់តូចបង្កើតជាធំតែម្តង។ ជាពិសេស ការបណ្តាក់ទុនរបស់គេទាំងឡាយក៏អាចបានផលធំដែរ។ ដូចនេះ បើនិយាយដល់ជីវភាពប្រចាំថ្ងៃ គេមិនងាយលំបាកនោះឡើយ៕