ជំងឺខ្យល់ក្នុងស្រោមសួតកើតឡើងបាននៅពេលខ្យល់អាចធ្លាយចូលទៅក្នុងចន្លោះមួយរវាងសួត និងជញ្ជាំងទ្រូង ។ ខ្យល់ដែលចូលនោះអាចរុញសួតអោយក្រពិតបាន ។
ស្ថានភាពជំងឺនេះអាចបណ្តាលមកពីការមានរបួសដោយការខ្ទាំ ឬវត្ថុស្រួចចាក់ទម្លុះ, ការប្រើវិធីព្យាបាលតាមវេជ្ជសាស្ត្រទៅលើសួតផ្ទាល់ ឬការខូចខាតដោយសារតែជំងឺសួតខ្លួនឯងតែម្តង ។ ពេលខ្លះ ខ្យល់ក្នុងស្រោមសួតក៏អាចកើតឡើងដោយគ្មានហេតុផលអ្វីជាក់ស្តែងដែរ ។ នៅពេលសួតទៅជាកំពិត វានឹងធ្វើអោយឈឺទ្រូង និងពិបាកដកដង្ហើមភ្លាមៗ។
គោលបំណងក្នុងការព្យាបាលជំងឺខ្យល់ក្នុងស្រោមសួត គឺធ្វើយ៉ាងណាបន្ធូរសម្ពាធចេញពីក្នុងសួត ដើម្បីអាចឱ្យវារីកមាឌដូចធម្មតាវិញ និងបង្ការកុំឱ្យកើតឡើងម្តងទៀត ។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីទទួលបានលទ្ធផលបែបនេះអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃការកំពិតរបស់សួត ហើយពេលខ្លះក៏ទាក់ទងនឹងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺដែរ។
ការសង្កេត
បើសិនជាសួតក្រពិតតែមួយដុំតូចណាមួយ គ្រូពេទ្យប្រហែលជាត្រូវតាមដានស្ថានភាពអ្នកជំងឺដោយការថតកាំរស្មីអ៊ិចនៅទ្រូងមួយចំនួនរហូតដល់ខ្យល់នោះរលាយវិញអស់តែម្តង ហើយសួតក៏អាចរីកមាឌឡើងវិញដែរ។ រឿងនេះប្រហែលជាទាមទារអោយមានការសម្រាកនៅលើគ្រែ បូករួមនឹងការប្រើអុកស៊ីសែនដើម្បីពន្លឿនដំណើរនៃការលាយខ្យល់នោះវិញ។
ការចាក់ម្ជុល ឬបំពង់ចូលទៅក្នុងទ្រូង
ប្រសិនបើសួតដែលក្រពិតនោះមានទំហំធំ ការព្យាបាលទំនងជាត្រូវការប្រើម្ជុល ឬបំពង់ចោះចូលទៅក្នុងដើម្បីបូមខ្យល់ចេញ។ ម្ជុលដែលត្រូវបានគឺមានប្រហោង ដោយធ្វើការចាក់ទៅក្នុងចន្លោះឆ្អឹងជំនីឆ្ពោះទៅកាន់កន្លែងដែលមានខ្យល់ក្នុងសួត។ ជាមួយគ្នានោះដែរ ម្ជុលដែលចាក់ចូលត្រូវភ្ជាប់ជាមួយស៊ឺរ៉ាងដើម្បីអាចឱ្យគ្រូពេទ្យបូមខ្យល់នោះចេញបាន។ ចំណែកឯបំពង់ចោះចូលក្នុងត្រូវវិញគ្រូពេទ្យច្រើនតែប្រើភ្ជាប់ទៅនឹងម៉ាស៊ីនប៉ូមដើម្បីអាចបូមខ្យល់ចេញបានបន្តទៀត និងទុកអោយបូមរហូតដល់ច្រើនថ្ងៃក៏មាន។
ការវះកាត់
ប្រើសិនបើការប្រើបំពង់ចោះចូលទៅក្នុងទ្រូងមិនអាចដោះស្រាយបញ្ហាបានទេ ការវះកាត់ប្រហែលជាត្រូវតែធ្វើជាចាំបាច់ហើយដើម្បីបំបាត់ខ្យល់នៅក្នុងស្រោមសួតនោះ។ ករណីភាគច្រើន ការវះកាត់អាចធ្វើបានតាមរយៈការវះស្បែកដ៏តូច ដោយការប្រើកាំមេរ៉ា Fiberoptic ដ៏តូចមួយ ជាជំនួយសម្រាប់ការវះកាត់។ គ្រូពេទ្យវះកាត់នឹងអាចមើលឃើញកន្លែងដែលមានខ្យល់ចូលនោះកាន់តែច្បាស់។ បើសិនជាមើលមិនឃើញទេ គេនឹងចាក់បញ្ចូលសារធាតុម្យ៉ាងចូលទៅក្នុងនោះដើម្បីអោយជាលាលិការនៅជុំវិញសួតស្អិតជាប់គ្នាដើម្បីបិតរុន្ធដែលធ្លាយខ្យល់ចូលនោះ។ អ្វីដែលកម្រនោះគឺថា គ្រូពេទ្យគួរតែវះស្បែកអោយធំនៅចន្លោះឆ្អឹងជំនីដើម្បីអាចមើលឃើញកាន់តែច្បាស់ចំពោះកន្លែងដែលមានធ្លាយខ្យល់ចូល៕