ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ ក្នុងជីវិតតែងតែមានលាភតាមជាប់ជិតខ្លួនជានិច្ច។ ជាពិសេស ក្រោយពេលវ័យកណ្តាលទៅ នឹងអាចចំណេញបានប្រាក់ដែលនឹកស្មានមិនដល់ឡើយ។ ជាហេតុដែលធ្វើឲ្យសល់បានលុយច្រើនណាស់។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត មានខួរក្បាលដែលរកឃើញផ្លូវក្នុងការចំណេញបានប្រាក់ច្រើនណាស់។ ជាពិសេស គេក៏មានការប្រឹងប្រែងខ្លាំងក្នុងការងារផងដែរ។ ជាហេតុដែលធ្វើឲ្យចំណេញបានប្រាក់ដែលចាយមិនចេះអស់នោះទេ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ពូកែក្នុងការគ្រប់គ្រងប្រាក់ និងចំណាយខ្លាំងណាស់។ ជាពិសេស គេក៏ខ្លាំងផ្នែកបណ្តាក់ទុនផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានប្រាក់ចំណេញដែលខ្ពស់ខ្លាំងតែម្តង៕