ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់បែកដែលអ្នកគួរតែបោះចោល ទើបលុយមិនរត់ចេញអស់។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាscreenទូរស័ព្ទរបស់អ្នកបែក អ្នកគួរតែប្តូរចេញភ្លាមមិនគួរទុកប្រើទៀតទេ ព្រោះបើអ្នកមិនប្តូរ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ទ្រព្យអ្នកខ្លាំងណាស់។ ដូចនេះ មានតែប្តូរថ្មីទេទើបអាចនាំបានក្រដាសប្រាក់ច្រើនចូលមក។
- ប្រសិនជាវ៉ែនតាមរបស់អ្នកបែក អ្នកគឺត្រូវតែប្តូរចេញភ្លាម មិនគួរទុកយូរនោះទេ។ នៅពេលដែលអ្នកប្តូរថ្មី នឹងធ្វើឲ្យក្រដាសប្រាក់ច្រើនណាស់រត់មករកអ្នកដោយមិនដឹងខ្លួនតែម្តង។
- ច្រមុះរបស់អ្នកគួរតែការពារឲ្យបានល្អ មិនគួរឲ្យបែកនោះទេ ទើបទ្រព្យធំមិនហូរចេញពីហោប៉ាវអ្នក។ ដូចនេះ នៅពេលដែលមិនប្រយ័ត្នរបួស អ្នកគួរតែដោះស្រាយឲ្យបានល្អ។
- កាបូបលុយបើសិនជារហែក ហើយអ្នកនៅតែបន្តប្រើ នោះនឹងគ្មានទ្រព្យអ្វីរត់មករកអ្នកទៀតទេ ដោយរត់ចាកឆ្ងាយពីអ្នកអស់តែម្តង។ ដូចនេះ អ្នកគួរតែប្តូរថ្មីពេលដែលរហែក ទើបអាចការពារទ្រព្យបានជាប់ល្អ៕