ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីរបៀបធ្វើទឹកចិត្តយ៉ាងណាដែលមិនអាចប៉ះពាល់ដល់ការសម្រាលតាមធម្មជាតិនេះ ប្រសិនជាអ្នកមិនដឹង នោះវានឹងអាចរារាំងមិនឲ្យអ្នកទទួលបានជោគជ័យក្នុងការសម្រាលតាមបែបធម្មជាតិនេះឡើយ។ តើមានវិធីអ្វីខ្លះទៅ?
នៅមុនពេលដែលអ្នកសម្រាលកូន អ្នកត្រូវតែចាំពីអត្ថប្រយោជន៍នៃការសម្រាលតាមបែបធម្មជាតិ ហើយត្រូវតែប្រាប់ខ្លួនឯងថាអ្នកប្រាកដជាអាចធ្វើបាន ដោយត្រូវតែរក្សាចិត្តអ្នកឲ្យរឹងមាំ ហើយរក្សាអារម្មណ៍ឲ្យស្ងប់ ដោយអ្នកត្រូវតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ មិនត្រូវឲ្យអារម្មណ៍ដែលភ័យខ្លាចនៅក្នុងខ្លួនអ្នកឡើយ អ្នកក៏អាចស្វែងយល់ពីចំណេះដឹងមួយចំនួនដែលទាក់ទងនឹងរបៀបកើតតាមបែបធម្មជាតិតាមរយៈអានសៀវភៅដែរ នោះវាមិនសូវធ្វើឲ្យអ្នកមានអារម្មណ៍តក់ស្លុតឡើយ ម្យ៉ាងទៀតមុនពេលសម្រាល អ្នកត្រូវតែរក្សាកម្លាំងនៃរាងកាយអ្នកឲ្យបានល្អ ព្រោះពេលដែលអ្នកសម្រាលតាមបែបធម្មជាតិនេះគឺត្រូវការកម្លាំងខ្លាំងដើម្បីទទួលបានជោគជ័យ៕