ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
នារីដែលកើតក្នុងឆ្នាំច មានចរិតស្មោះត្រង់ ក្លាហាន និងមានទំនួលខុសត្រូវខ្ពស់។ ជាពិសេស ក្នុងពេលដែលចាស់ទៅនឹងនៅតែបន្តមានលុយចូល។ ជាហេតុដែលធ្វើឲ្យអ្នកមិនលំបាកនោះឡើយ។
ឆ្នាំជូត
មនុស្សស្រីដែលកើតក្នុងឆ្នាំជូត មានចរិតស្លូតបូត មិនចេះធ្វើបាបអ្នកដទៃនោះទេ។ ជាពិសេស គេក៏ចូលចិត្តជួយអ្នកដទៃផងដែរ។ ដូចនេះ ក្នុងពេលចាស់ទៅនឹងនៅតែមានលុយចាយពេញដៃ ហើយសល់ទៀតផង។
ឆ្នាំឆ្លូវ
នារីដែលកើតក្នុងឆ្នាំឆ្លូវ តែងតែមានអ្នកចូលមកជួយជានិច្ច។ ជាពិសេស ក្នុងពេលដែលចាស់ទៅ ក៏អាចទទួលបានទ្រព្យច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានសុខស្រួលខ្លាំងណាស់៕