ទឹកដែកអ្នកផឹកប្រចាំថ្ងៃត្រូវតែប្រយត្ន័ ព្រោះបើអ្នកផឹកខុស នោះវានឹងងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់។ដូចនេះតើទឹកអ្វីទៅអីក៏ពិសេសម្ល៉េះដែលអាចធ្វើឲ្យអ្នកធាត់បានដោយមិនដឹងខ្លួន?ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់អ្នក។
អ្នកមិនត្រូវផឹកទឹកផ្លែឈើកំប៉ុង ឬដបនោះទេ ព្រោះវាងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់ ដោយសារតែនៅក្នុងទឹកផ្លែឈើទាំងនោះមានជាតិស្ករខ្ពស់ជាងទឹកក្រូច ដូចនេះនៅពេលដែលអ្នកផឹកច្រើន អ្នកមិនត្រឹមតែមិនអាចស្គមនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានជំងឺទឹកនោមទៀតផង។
ទឹកដោះគោជូរដែលមិនស្រស់ក៏មិនអាចផឹកច្រើនដែរ ព្រោះវាមានលាយជាមួយសារធាតុជាច្រើននៅក្នុងនោះ បើអ្នកផឹកច្រើន វាមិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់នោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានជំងឺទៀតផង។
អ្នកមិនត្រូវយល់ថាតែអាចធ្វើឲ្យអ្នកស្រកទម្ងន់បាន ហើយអ្នកតែងតែទិញតែដែលគេច្រកជាដបៗមកផឹកបានទេ ព្រោះតែទាំងនោះសុទ្ធតែមានកាឡូរីខ្ពស់ និងជាតិស្ករច្រើន បើអ្នកផឹកកាន់តែច្រើន នោះអត្រានៃការធាត់របស់អ្នកនឹងកាន់តែខ្ពស់។
កាហ្វេដែលមានថែមទឹកដោះគោ និងស្ករ គឺជាអាវុធដែលអាចធ្វើឲ្យអ្នកធាត់បានគ្រប់ពេលនៅពេលដែលអ្នកផឹកច្រើន ហើយផឹករាល់ថ្ងៃ នោះយូរទៅអ្នកនឹងមើលមិនស្គាល់ថាអ្នកជានរណាឡើយ។
បើអ្នកចង់ផឹកទឹកផ្លែឈើ អ្នកគួរតែផឹកទឹកផ្លែឈើដែលស្រស់ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យអ្នកស្គមបាន ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។
ទឹកដោះគោគុជក៏មិនត្រូវផឹកច្រើនដែរ ព្រោះវាងាយនឹងធ្វើឲ្យអ្នកធាត់ដោយសារតែស្ករនៅក្នុងនោះច្រើន ហើយផឹកច្រើន វាក៏អាចប៉ះពាល់សុខភាពអ្នកដែរ៕