អ្នកជំនាញជាច្រើនបានរកឃើញថា ការកើនមានជំងឺទឹកនោមផ្អែម អាចនឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយសារវាជាសញ្ញាអាថ៌កំបាំងមួយនៃជំងឺមហារីកលំពែង ។ នេះបើយោងទៅតាមសេចក្តីរាយកាយពីការថ្លែងសេចក្តីប្រកាសព័ត៌មាននៃការសិក្សាមួយនៅឯង European Cancer Congress (ECCCO)។ អ្នកស្រាវជ្រាវបានវិភាគទៅលើអ្នកជំងឺទឹកនោមផ្អែមជាងមួយលាននាក់ក្នុងប្រទេស Belgium និងអ៊ីតាលី ដោយខ្លះរកឃើញថា មានជំងឺមហារីកលំពែងផង ។
ការកើតជាជំងឺទឹកនោមផ្អែម នាពេលថ្មីៗនេះអាចជាអាការៈប្រកាសអាសន្នមួយនៃជំងឺមហារីកលំពែង ដែលក្នុងនោះមាន ២៥ភាគរយនៃករណីក្នុងប្រទេស Belgium និង ១៨ភាគរយក្នុងប្រទេសអ៊ីតាលី នៅពេលរកឃើញថាមានជំងឺទឹកនោមផ្អែមរយៈបីខែ ។ ការវិវត្តន៍កាន់តែលឿននៃជំងឺទឹកនោមផ្អែម (ដែលអ្នកជំងឺត្រូវការចាក់អាំងស៊ុយលីន ឬការព្យាបាលកម្រិតធ្ងន់ភ្លាមៗ) ក៏មានជាប់ទាក់ទងនឹងការកើតជាជំងឺមហារីកលំពែងកាន់តែខ្ពស់ដែរ ។
ជំងឺមហារីកលំពែងកម្រនឹងកើតមានណាស់ ហើយលទ្ធផលនៃការព្យាបាលក៏មិនដែលល្អដែរ ព្រោះតែវាជាជំងឺពិបាករកឲ្យឃើញក្នុងដំណាក់កាលភ្លាមៗ។
យ៉ាងណាមិញ ជំងឺទឹកនោមផ្អែមត្រូវបានគេភ្ជាប់ទំនាក់ទំនងមួយថាអាចទៅជាមហារីកលំពែងដែរ កាលពីការសិក្សាមុនៗដោយមិនបានដឹងច្បាស់អំពីមូលហេតុនៅឡើយទេ។ វាអាចដោយសារតែ ជំងឺទឹកនោមផ្អែមបង្កើនការប្រឈមនឹងជំងឺមហារីកលំពែង ហើយអ្វីដែលទំនងឲ្យកើតជាមហារីកនេះ អាចជាការចាប់ផ្តើមវិវត្តន៍យ៉ាងលឿនរបស់ជំងឺទឹកនោមផ្អែមខ្លួនឯងតែម្តងទើបអាចទៅជាមហារីកបាន ។
ជំងឺទឹកនោមផ្អែមមិនសូវកើតមានច្រើនក្នុងប្រទេសអង់គ្លេសទេដែលមានប្រមាន ៤លានករណីប៉ុណ្ណោះ ខណៈពេលដែលមហារីកលំពែងកាន់តែកម្រថែមទៀត ។ អ្វីដែលត្រូវចងចាំក្នុងរឿងនេះគឺថា ដោយសារតែអ្នកមានជំងឺទឹកនោមផ្អែមមិនមែនមានន័យថា អ្នកនឹងកើតមហារីកលំពែងឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកបារម្ភថាខ្លួនមានជំងឺទឹកនោមផ្អែម ឬជំងឺនេះពិបាកគ្រប់គ្រង ចូរស្វែងរកការផ្តល់ដំបូន្មានពីគ្រូពេទ្យទៅ៕