ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលគួរតែមានលើតុសែនព្រះខែ ទើបអាចនាំលាភនាំទ្រព្យមកច្រើនបាន។ តើមានអ្វីខ្លះទៅ?
- ក្រូចថ្លុងត្រូវតែមានលើតុសែនព្រះខែ ព្រោះផ្លែឈើមួយនេះបង្កប់នូវអត្ថន័យសុខសប្បាយ។ ក្រោយពេលដែលអ្នកសែនរួច គ្រួសារទាំងមូលនឹងរស់នៅប្រកបដោយសុខសាន្ត។ ជាហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិក៏កើនច្រើន និងចូលច្រើនតាមនោះផងដែរ។
- ផ្លែប៉ោមក៏ជាផ្លែឈើដែលអ្នកគួរតែទិញមកសែនក្នុងថ្ងៃសែនព្រះខែផងដែរ ព្រោះផ្លែឈើមួយនេះក្រោយពេលដែលអ្នកសែនរួច អ្នកនឹងទៅណាមកណាមិនជួបគ្រោះថ្នាក់ឡើយ ដោយសុខសប្បាយជានិច្ច។
- ផ្លែទ្រលាប់ក៏អ្នកគួរតែទិញមកសែនផងដែរ ព្រោះវានឹងជួយធ្វើឲ្យអ្នកអាចសម្រេចដូចបំណងប្រាថ្នា។ ជាពិសេស មិនថាធ្វើការងារអ្វីទេគឺអាចជោគជ័យទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចរកបានប្រាក់ចំណេញ និងផលខ្ពស់តែម្តង។
- ផ្លែទំពាំងបាយជូរក៏គួរតែមានលើតុសែនព្រះខែផងដែរ ព្រោះផ្លែឈើនេះបង្កប់នូវអត្ថន័យមានកូនចៅច្រើន ហើយក៏អាចធ្វើឲ្យអ្នករស់នៅជាមួយគ្នាបានយូរអង្វែងផងដែរ។ ដូចនេះ ក្នុងថ្ងៃសែនព្រះខែខាងមុខនេះ អ្នកគួរតែសែនផ្លែឈើ៤មុខនេះ មិនគួរខ្វះមួយមុខណាឡើយ៕