ជំងឺផ្លូវចិត្ត ជាទូទៅ ត្រូវបានគេគិតថា វាបង្កឡើងដោយភាពខុសគ្នានៃកត្តាហ្សែន និងកត្តាបរិស្ថានជុំវិញខ្លួន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• កត្តាហ្សែន ៖ ជំងឺផ្លូវចិត្ត កើតមានជាទូទៅ នៅលើមនុស្សដែលជាសាច់ញាតិអ្នកជំងឺផ្លូវចិត្ត។ ហ្សែនមួយចំនួន អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺផ្លូវចិត្ត និងស្ថានភាពជីវិតដែលអាចបង្កអោយមានវា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការប៉ះពាល់នឹងបរិស្ថាន មុនពេលសម្រាលកូន ៖ ការប៉ះពាល់ទៅនឹងមេរោគ ជាតិពុល គ្រឿងស្រវឹង ឬថ្នាំ ខណៈពេលនៅក្នុងស្បូន ពេលខ្លះ អាចត្រូវបានភ្ជាប់ទៅនឹងជំងឺផ្លូវចិត្ត។
• សារធាតុគីមីដែលមាននៅក្នុងខួរក្បាល ៖ ការផ្លាស់ប្តូរគីមីជីវសាស្រ្តនៅក្នុងខួរក្បាលត្រូវបានគេគិតថា អាចប៉ះពាល់ដល់អារម្មណ៍ និងទិដ្ឋភាពផ្សេងទៀតនៃសុខភាពផ្លូវចិត្ត៕