ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យគូទរបស់កូនមិនងាយក្រហមក្នុងរដូវក្តៅ។ តើមានអ្វីខ្លះទៅ?
- ក្នុងរដូវក្តៅ នៅពេលដែលអ្នកប្តូរខោទឹកនោមឲ្យកូនម្តងៗ គួរតែលាងគូទឲ្យកូនជាមុនសិន រួចយកកន្សែងដែលទន់ជូតថ្នមៗឲ្យទឹកស្ងួត។ ក្រោយពេលដែលស្ងួត ទើបអ្នកម្តាយអាចស្លៀកខោទឹកនោមថ្មីឲ្យកូនបាន។ ប៉ុន្តែបើអ្នកមិនលាង ហើយមិនជូតឲ្យស្ងួត រួចស្លៀកខោទឹកនោមឲ្យកូនភ្លាម នោះគូទរបស់កូននឹងងាយឡើងកន្ទួលក្រហមខ្លាំងណាស់។
- ខោទឹកនោមរបស់កូន ម៉ាក់ៗគួរតែជ្រើសរើសខោដែលទន់ ជក់ទឹកល្អ និងស្លៀកទៅមិនហប់ខ្លាំង។ ជាពិសេស អ្នកម្តាយគួរតែឧស្សាហ៍សង្កេតពីការនោម និងបត់ជើងធំរបស់កូន ដោយមិនគួរទុកផ្អាប់យូរនោះឡើយ។ នៅពេលដែលអ្នកទុកយូរមិនប្តូរ នឹងងាយធ្វើឲ្យគូទកូនរលាកឡើងក្រហមខ្លាំងណាស់៕