ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលធ្វើឲ្យផ្ទះរបស់អ្នកខ្វះលុយខ្លាំង។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលចូលដល់ក្នុងផ្ទះមិនគួរឲ្យឃើញមានខ្សែភ្លើងច្រើននោះទេ ព្រោះវាអាចបង្អាក់មិនឲ្យលាភធំចូលមកក្នុងផ្ទះរបស់អ្នក។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ហុងស៊ុយរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែរៀបប្រព័ន្ធខ្សែភ្លើងឲ្យបានល្អ ទើបមិនគ្រោះថ្នាក់ ហើយអាចនាំសំណាងល្អចូលមកផងដែរ។
- កញ្ចក់មិនគួរឲ្យមានច្រើនពេកក្នុងផ្ទះនោះទេ ព្រោះនៅពេលដែលដើរដល់ណាក៏ឃើញកញ្ចក់ នោះនឹងអាចប៉ះពាល់ដល់ទ្រព្យដែលត្រៀមចូលមកក្នុងផ្ទះអ្នកខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរដាក់កញ្ចក់គ្រប់កន្លែងក្នុងផ្ទះនោះឡើយ។
- របស់ក្នុងផ្ទះគួរតែរៀបចំឲ្យមានរបៀបរបប ព្រោះបើវត្ថុទាំងនោះរាយប៉ាយពេញផ្ទះ នឹងធ្វើឲ្យមុខរបរ និងការងាររបស់អ្នកពិបាកក្នុងការសម្រេចខ្លាំងណាស់។ ជាពិសេស មេរោគនឹងហោះពេញផ្ទះ ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាខ្លាំង។ ដូចនេះ របស់ដែលមិនប្រើគួរតែបោះចោល ហើយវត្ថុដែលប្រើបានគួរតែរៀបចំទុកដាក់ឲ្យបានល្អ ទើបលាភធំអាចចូលមកបាន៕