តើអ្នកចង់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលដែរឬទេ? ការណែនាំថ្មីពីសមាគមន៍ជំងឺស្ត្រូក និងសមាគមន៍ជំងឺបេះដូងអាមេរិច បានជម្រុញយ៉ាងខ្លាំងថា «
របៀបនៃការរស់នៅ» គឺជារឿងសំខាន់។
ការណែនាំថ្មីផ្តល់ដំបូន្មានឲ្យមនុស្សធ្វើលំហាត់ប្រាណ រក្សាសម្ពាធឈាម និងញ៉ាំអាហារដែលល្អដល់សុខភាព ដែលរួមមានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គួបផ្សំជាមួយនឹងសាច់ត្រីជាដើម។
យើងមានឱកាសដ៏ធំដើម្បីផ្តល់ភាពប្រសើរឡើងដល់វិធីដែលយើងការពារជំងឺដាច់សរសៃឈាមខួរក្បាលថ្មី ដោយសារតែកត្តាហានិភ័យដែលអាចត្រូវបានផ្លាស់ប្តូរ ឬគ្រប់គ្រង ជាពិសេសទៅលើសម្ពាធឈាមខ្ពស់ ដែលមានប្រហែលជា ៩០ ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាល។
ការណែនាំនោះ រួមមាន ៖
– ញ៉ាំបន្លែ ផ្លែឈើឲ្យបានគ្រប់គ្រាន់ និងកំណត់ការញ៉ាំខ្លាញ់ឆ្អែត ដូចជាសាច់ក្រហម និងប័រជាដើម
– តាមដានសម្ពាធឈាមនៅផ្ទះជាមួយនឹងឧបករណ៍វាស់សម្ពាធឈាមអេឡិចត្រូនិច និងជៀសវាងការវិវត្តទៅជាលើសសម្ពាធឈាមដោយការធ្វើលំហាត់ប្រាណ ញ៉ាំឲ្យបានត្រឹមត្រូវ និងជៀសវាងការឡើងទម្ងន់ ។ ធ្វើការពិនិត្យសម្ពាធឈាម ដោយគ្រូពេទ្យជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកប្រើថ្នាំលើសឈាម ហើយវាមិនមានប្រសិទ្ធភាពនោះ សូមសួរគ្រូពេទ្យអំពីបញ្ហានេះ។
– កំណត់ការញ៉ាំប្រៃ
– កុំជក់បារី។ ការជក់បារីអាចបង្កើនហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយក៏សូមជៀសវាងការហឺតផ្សែងបារីផងដែរ។
ការនិយាយអំពីវិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល គឺជារឿងមួយមានតម្លៃ។ ក្នុងករណីជាច្រើន ជំងឺដាច់សរសៃឈាមខួរក្បាលមិនបណ្តាលឲ្យស្លាប់ទេ ប៉ុន្តែ វានាំឲ្យមានផលប៉ះពាល់ដល់រាងកាយ អារម្មណ៍ និងផ្លូវចិត្តបាន៕