ដង្ហក់ ឬការមានអារម្មរណ៍ថា ដូចជា ដកដង្ហើមមិនបានគ្រប់គ្រាន់ ដែលពាក្យបច្ចេកទេសវេជ្ជសាស្ត្រ គឺDyspnea ដែលវាទំនងជាមានសភាពផ្សេងៗគ្នា ទៅតាមមនុស្សម្នាក់ៗដែលពេលខ្លះ វាត្រូវបានគេពណ៌នាថា ដូចជាការតឹងទ្រូងឬមានអារម្មណ៍ថា ថប់ដង្ហើម ។
ដោយអាស្រ័យលើមូលហេតុអ្នកអាចជួបប្រទះការពិបាកដកដង្ហើមម្តងម្កាល ឬអាចកើតម្តងហើយម្តងទៀត។ ជួនកាល ការធ្វើលំហាត់ប្រាណខ្លាំងពេក ការកើនឡើងសីតុណ្ហភាព ការធាត់ពេក ឬការនៅក្នុងរយៈកម្ពស់មួយខ្ពស់ពេកទាំងអស់នេះ អាចបណ្តាលអោយអ្នកពិបាកដកដង្ហើមផងដែរ ចំពោះមនុស្សដែលមានសុខភាពល្អ។ក្រៅពីឧទាហរណ៍ទាំងនេះ ការពិបាកដកដង្ហើមទំនងជាសញ្ញា នៃបញ្ហាសុខភាពណាមួយ។ ប្រសិនបើអ្នកមានការពិបាកដកដង្ហើម ដែលមិនអាចពន្យល់បាន ជាពិសេស ប្រសិនបើវាស្រាប់តែមានភាពធ្ងន់ធ្ងរភ្លាមៗ សូមជួបគ្រូពេទ្យរបស់អ្នក អោយបានឆាប់តាមដែលអាចធ្វើទៅបាន។
ស្វែងរកការសង្គ្រោះបន្ទាន់ប្រសិនបើអ្នកធ្លាប់មានការពិបាកដកដង្ហើមធ្ងន់ធ្ងរ ដែលស្រាប់តែកើតមានភ្លាមៗ ហើយប៉ះពាល់ដល់សមត្ថភាពក្នុងការរស់នៅរបស់អ្នក។ ចូរស្វែងរកការព្យាបាលសង្គ្រោះបន្ទាន់ប្រសិនបើការពិបាកដកដង្ហើមរបស់អ្នកគឺត្រូវបានអមដោយការឈឺទ្រូងដួលសន្លប់ឬចង្អោរ ដែលទាំងនេះអាចជាសញ្ញានៃការគាំងបេះដូងឬអាចជាការស្ទះសរសៃឈាមសួតជាដើម៕