ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែធ្វើក្នុងពេលប្តូរសម្លីអនាម័យម្តងៗ។ តើមានអ្វីខ្លះទៅ?
ក្នុងពេលមករដូវ មាននារីមួយចំនួនមិនលាងដៃឡើយមុនពេលចូលទៅក្នុងបន្ទប់ទឹកប្តូរសម្លីអនាម័យ។ ការធ្វើបែបនេះជាទម្លាប់អាក្រក់មួយ ព្រោះប្រសិនជាអ្នកមិនលាងដៃ ហើយប្តូរសម្លីអនាម័យ នឹងអាចនាំយកមេរោគចូលទៅក្នុងស្បូនរបស់អ្នក ដោយងាយធ្វើឲ្យអ្នកប្រឈមនឹងជំងឺផ្សេងៗណាស់។ ជាពិសេស អ្នកមិនគួរយកសម្លីអនាម័យទៅទុកចោលក្នុងបន្ទប់ទឹកក្នុងរយៈពេលយូរឡើយ ព្រោះក្នុងបន្ទប់ទឹកសម្បូរទៅដោយមេរោគច្រើន។ នៅពេលដែលអ្នកទុកក្នុងនោះយូរ នឹងអាចនាំមេរោគចូលទៅក្នុងសម្លីរបស់អ្នក ដោយធ្វើឲ្យអ្នកប្រើរួចគ្រោះថ្នាក់ណាស់៕