ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញានៃរាងកាយដែលកំពុងប្រាប់អ្នកថា អ្នកកំពុងជួបមហារីកគ្រាប់ឈាម។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកោសិកាក្នុងសរសៃឈាមរបស់អ្នកប្រែប្រួល គ្រាប់ឈាមសនឹងឡើងខ្ពស់ ដោយធ្វើឲ្យប្រព័ន្ធសរសៃឈាមរបស់អ្នករងផលប៉ះពាល់។ ជាហេតុដែលធ្វើឲ្យរាងកាយអ្នកមានការប្រែប្រួលខ្លាំង។ ដូចនេះ នៅពេលដែលអ្នកអស់កម្លាំងក្នុងរយៈពេលយូរ ហើយទោះជាគេងឆ្អែតយ៉ាងណាក៏នៅតែមានអារម្មណ៍ថាហត់ អ្នកគួរតែប្រយ័ត្នពីជំងឺមួយនេះ។
- នៅពេលដែលគ្រាប់ឈាមសរបស់អ្នកឡើងខ្លាំង នឹងធ្វើឲ្យអ្នកប្រែជាស្គមខ្លាំង ដោយស្រកទម្ងន់លឿនខុសពីប្រក្រតី។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីជំងឺមួយនេះនៅពេលដែលទម្ងន់អ្នកស្រាប់តែប្រែប្រួលខ្លាំង។
- នៅពេលដែលអ្នកមានជំងឺមួយនេះ មុខរបួសអ្នកមិនងាយសះឡើយ ហើយជើងធ្មេញរបស់អ្នកក៏ងាយចេញឈាមដែរ។ ដូចនេះ អ្នកមិនគួរប្រហែសឡើយពេលដែលកើតអាការៈទាំងនេះ។
- នៅពេលដែលអ្នកសង្កេតឃើញមានហើមកូនកណ្តុរនៅត្រង់កន្លែងណាមួយ ក៏អ្នកគួរតែប្រយ័ត្នដែរ ព្រោះពេលដែលកោសិការមហារីកវាយលុកខ្លាំង នឹងមានអាការៈនេះកើតឡើង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនគ្រោះថ្នាក់៕