ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
មនុស្សស្រីដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលឆ្លាត និងមានភាពឯករាជ្យខ្លាំងណាស់។ ជាពិសេស គេក៏ងាយជោគជ័យលើគ្រប់ការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនងាយទៅសុំនរណាឲ្យជួយនោះទេ ដោយតែងតែដោះស្រាយរាល់បញ្ហាដោយខ្លួនឯង។ ដូចនេះ ទោះគ្មានជំនួយក៏គេអាចទទួលបានផលធំផងដែរ។
ឆ្នាំឆ្លូវ
នារីដែលកើតក្នុងឆ្នាំឆ្លូវ មិនថាក្នុងការងារ ឬជីវភាពរស់នៅទេ គឺគេមិនចាញ់បុរសឡើយ។ ជាពិសេស គេក៏ពូកែក្នុងការរកបានប្រាក់ធំមកចាយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនចេះកេងចំណេញលើនរណាឡើយ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចទទួលបានទ្រព្យធំហូរហែរគ្នាតែម្តង។ ដូចនេះ ការរស់នៅក៏ប្រែជាស្រួលតាមនោះផងដែរ។
ឆ្នាំម្សាញ់
មនុស្សស្រីដែលកើតក្នុងឆ្នាំម្សាញ់ តែងតែចេះប្រើលុយដើម្បីបណ្តាក់ទុនត្រូវ។ ជាពិសេស ប្រាក់ខែរបស់គេក៏មិនទាបជាងបុរសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដែលចាយបានក៏មិនចេះតិចនោះដែរ។ ជាហេតុដែលធ្វើឲ្យគេមិនចាំបាច់ពឹងលើនរណាក៏អាចរស់នៅបានយ៉ាងល្អមិនគួរឲ្យជឿនោះទេ។
ឆ្នាំខាល
នារីដែលកើតក្នុងឆ្នាំខាល មានភាពរឹងមាំ និងការតស៊ូខ្លាំងណាស់។ ជាពិសេស គេក៏ប្រឹងប្រែងលើគ្រប់ការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទោះជាលំបាកបែបណាក៏គេអាចពុះពារបានទាំងអស់ដែរ។ ទោះជាគេគ្មានលុយក៏មិនទៅខ្ចីលុយបុរសចាយដែរ។ ជាហេតុដែលធ្វើឲ្យអនាគតគេមិនធម្មតាឡើយព្រោះទេវតាទ្រព្យស្រឡាញ់មនុស្សអញ្ចឹងខ្លាំង។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ មិនចូលចិត្តចាយលុយមនុស្សប្រុសនោះទេ។ ជាពិសេស គេក៏មានការប្រឹងប្រែងខ្លាំងក្នុងការចំណេញបានប្រាក់ក្រាស់ផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានលុយធំមកចាយបានយ៉ាងងាយ។ ដូចនេះ បើឲ្យគេទៅខ្ចីលុយអ្នកដទៃ គេនឹងមិនងាយទៅខ្ចីនោះទេ៕