ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នក្នុងពេលរួមភេទក្រោយសម្រាលកូនដោយធម្មជាតិ។ តើមានអ្វីខ្លះទៅ?
- អនាម័យជារឿងដែលអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះប្រព័ន្ធការពាររាងកាយរបស់អ្នកម្តាយមិនទាន់រឹងមាំស្រួលបួលឡើយ។ ដូចនេះ ក្រោយរួមភេទរួច អ្នកម្តាយគួរតែលាងសម្អាតទ្វារមាសជាមួយទឹកក្តៅអ៊ុនៗ ទើបមិននាំមេរោគចូលទៅក្នុងរាងកាយ។
- លោកប៉ាគួរតែប្រើចលនាទន់ភ្លន់ក្នុងការរួមភេទ ព្រោះស្បូនរបស់អ្នកម្តាយកំពុងតែមិនទាន់រឹងមាំ។ ដូចនេះ បើអ្នកប្រើកម្លាំងខ្លាំង នឹងអាចបំផ្លាញស្បូនរបស់អ្នកម្តាយខ្លាំងណាស់។
- ម៉ាក់ៗគួរតែការពារឲ្យបានល្អក្នុងពេលរួមភេទ មិនគួរឲ្យមានកូននោះទេ ព្រោះស្បូនអ្នកកំពុងតែទន់ខ្សោយ។ ប្រសិនជាមានកូនទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូនខ្លាំងណាស់។ ជាពិសេស អ្នកម្តាយមិនគួរប្រើថ្នាំពន្យារកំណើតសម្រាប់ការពារនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនប្រសិនជាកូនកំពុងតែបៅទឹកដោះរបស់អ្នក៕