ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារទាំង៦មុខដែលនារីគួរតែចៀសវាងប្រសិនជាកើតមានរោគស្ត្រី។ តើមានអ្វីខ្លះទៅ?
- អាហារដែលហិរប្រសិនជាអាចចៀសបាន អ្នកគួរតែកុំពិសារច្រើនឲ្យសោះ ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នកបើកធំ ដោយធ្វើឲ្យជំងឺអ្នកមិនងាយជានោះឡើយ។
- អាហារដែលផ្អែមខ្លាំងក៏មិនគួរបរិភោគច្រើនដែរ ព្រោះវាអាចបង្អាក់មិនឲ្យមេរោគបញ្ចេញមកក្រៅ ដោយធ្វើឲ្យរោគស្ត្រីរបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន។ ដូចនេះ អ្នកគួរតែកាត់បន្ថយ ឬកុំប៉ះពាល់ទៀតឲ្យសោះ។
- អាហារបំពងខ្លាញ់ក៏មិនគួរពិសារច្រើនដែរបើអ្នកកំពុងប្រឈមនឹងរោគស្ត្រី ព្រោះបើអ្នកកាន់តែបរិភោគ នោះជំងឺរបស់អ្នកនឹងកាន់តែយ៉ាប់ទៅៗជាមិនខានឡើយ។
- គ្រឿងសមុទ្រ និងអាហារផ្អាប់ទុកយូរ សុទ្ធតែជាអាហារដែលអាចធ្វើឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យរោគស្ត្រីរបស់អ្នកពិបាកព្យាបាល អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងនេះ៕