ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យជាតិស្ករនៅនឹង មិនឡើង ថែមទាំងអាចជួយការពារជំងឺមហារីកបានទៀតផង។ តើមានអ្វីខ្លះទៅ?
- អាហារដែលធ្វើពីស្រូវសាលី មានផ្ទុកសារធាតុសរសៃខ្ពស់ណាស់ ថែមទាំងអាចជួយទប់មិនឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ឡើយ។ ជាពិសេស វាក៏អាចជួយការពារអ្នកមិនឲ្យកើតជំងឺមហារីកសុដន់ ព្រមទាំងមហារីកពោះវៀនផងដែរ។
- នៅក្នុងគ្រាប់ធញ្ញជាតិមានផ្ទុកវីតាមីនE ព្រមទាំងសារធាតុដទៃទៀត ដោយអាចជួយការពារមិនឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកផ្សេងៗបាន។
- ពពួកស្ពៃ ដូចជា ស្ពៃបូកគោ ខាត់ណា ផ្កាខាត់ណាស និងខៀវ និងឆៃថាវ សុទ្ធតែជាបន្លែដែលល្អចំពោះសុខភាពរបស់អ្នកណាស់។ ក្រោយពេលដែលអ្នកពិសាររួច មិនត្រឹមតែមិនងាយឡើងជាតិស្ករ ថែមទាំងមិនជួបជំងឺមហារីកឡើយ។
- ពពួកផ្លែឈើមួយចំនួនដូចជា ទំពាំងបាយជូរ ឃីវី ស្ត្រប៊ឺរី ផ្លែទទឹម ត្របែក និងប្លូប៊ឺរី សុទ្ធតែជាផ្លែឈើដែលការពារសុខភាពអ្នកបានល្អណាស់ ដោយធ្វើឲ្យអ្នកមិនងាយប្រឈមនឹងជំងឺកាចៗនោះទេ។
- ខ្ទឹមស និងខ្ញី មានផ្ទុកសារធាតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមនឹងជំងឺគ្រោះថ្នាក់ដូចជាជំងឺមហារីកឡើយក្រោយពេលដែលអ្នកបរិភោគរួច។
- តែក្រហម តែបៃតង និងតែអ៊ូឡុង សុទ្ធតែជាប្រភេទតែដែលអាចជួយសុខភាពរបស់អ្នកបានល្អណាស់។ ជាពិសេស អ្នកនឹងមិនងាយជួបនឹងជំងឺដែលពិបាកព្យាបាលនោះឡើយក្រោយពេលដែលផឹករួច៕