ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការលាងបន្លែ និងចម្អិនដែលអាចការពារសុខភាពអ្នកបានល្អ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកលាងបន្លែ អ្នកគួរតែប្រើទឹកហូរមកលាង មិនគួរត្រងទុកក្នុងចានដែកមួយទើបលាងនោះទេ ទើបវាអាចសម្លាប់មេរោគបាន។ ជាពិសេស បន្លែមិនគួរចិតរួចទើបលាងទេ ដោយទិញមកគួរតែលាងតាមសន្លឹក ទើបចិតតាមក្រោយ។
- បន្លែដែលអ្នកយកទៅចម្អិន ក្រោយពេលដែលទឹកពុះទើបអាចដាក់ចូលទៅបាន ទើបអាចរក្សាសារធាតុចិញ្ចឹមដែលមានក្នុងនោះ មិនបាត់បង់អស់។
- បន្លែដែលអ្នកយកទៅឆារ គួរតែប្រើភ្លើងខ្លាំង ហើយឆារឲ្យលឿន រួចលើកឡើង ទើបមិនបាត់បង់សារធាតុចិញ្ចឹមក្នុងនោះ។ ប៉ុន្តែដូចជាពពួកសណ្តែកបារាំងត្រូវតែយកទៅស្ងោរជាមុនសិនទើបអាចឆារបាន ដើម្បីឲ្យវាអាចបញ្ចេញជាតិពុលមកក្រៅបាន។
- ក្រោយពេលដែលអ្នកចម្អិនរួច គួរតែពិសារភ្លាម មិនគួរទុកយូរនោះទេ ព្រោះទុកយូរអាចធ្វើឲ្យសារធាតុចិញ្ចឹមក្នុងនោះអាចបាត់បង់បាន៕