មែនហើយ ការដែលមានកន្ទួលរមាស់នៅទ្វារមាសអាចបញ្ជាក់បានថា មានអ្វីដែលប្រែប្រួលជាមិនខាន ជាពិសេសជំងឺស្បែកតែម្តង ប៉ុន្តែការប្រែប្រួលទាំងឡាយក្នុងតំបន់ប្រដាប់ភេទច្រើនតែមានជាប់ទាក់ទងនឹងជំងឺកាមរោគតែម្តង។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនលើទ្វារមាសស្ត្រី ដែលអាចបញ្ជាក់បានថា អ្នកគួរតែឲ្យពេទ្យពិនិត្យរកមើលជំងឺកាមរោគហើយ។
មានដំបៅ
បើសិនជាអ្នកមានជំងឺប៉េស វានឹងបង្កជាដំបៅបែបពងបែកនៅលើមុខ ឬតំបន់ប្រដាប់ភេទ។ ការដែលមានដំបៅបែបនេះនៅប្រដាប់ភេទភាគច្រើនគឺនៅលើបបេរទ្វារមាសខាងក្រៅតែម្តង។
ឬសប្រដាប់ភេទ
វាត្រូវបានគេស្គាល់ថា ជាឬសបង្កឡើងដោយជំងឺកាមរោគ ហើយក៏ជាអាការៈញឹកញាប់មួយនៃជំងឺកាមរោគមួយដែលបង្កឡើងដោយវីរុស HPV។ លក្ខណៈរបស់វាគឺមានដុំសាច់ដែលមានសភាពដូចផ្កាខាត់ណា ហើយក៏ជាអ្វីដែលបង្កជាការឈឺចាប់ និងមិនស្រួលក្នុងខ្លួនដែរ។
ដំបៅដែលមិនឈឺ
ដំបៅដែលមិនឈឺគឺជាសញ្ញាដំបូងនៃជំងឺស្វាយ។ វាអាចកើតឡើងនៅលើមាត់ស្បូន ឬផ្នែកខាងក្រៅនៃទ្វារមាស។ ជាអកុសល្យ បើសិនជាដំបៅនេះកើតឡើងនៅបរបេទ្វារមាសផ្នែកខាងក្នុង នោះវាពិតជាពិបាកសម្គាល់ឃើញណាស់។
បរបេទ្វារមាសហើម
ការហើម និងឡើងក្រហមលើបរបេទ្វារមាស និងកន្ទួលរមាស់នៅទ្វារមាសអាចបញ្ជាក់ថា ជាជំងឺប្រមេះទឹកថ្លា។ ជំងឺនេះច្រើនតែជាប់ទាក់ទងនឹងការរមាស់នៅប្រដាប់ភេទ និងហូរទឹករំអិលដែលមានលក្ខណៈដូចហ្វ្រូមាត។
រមាស់ និងរលាកនៅទ្វារមាស
បើសិនជាប្រដាប់ភេទចេះតែមានអារម្មណ៍ថារមាស់ និងរលាកតិចៗ វាអាចជាសញ្ញាមួយនៃជំងឺ Trichomoniasis ដែលជាជំងឺកាមរោគមួយប្រភេទបង្កឡើងដោយប៉ារ៉ាសិត ហើយក៏ជាហេតុផលមួយនាំឲ្យមានការរមាស់ធ្ងន់ធ្ងរលើមនុស្សមួយចំនួនដែរ៕