ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពកូនក្នុងផ្ទៃពេលដែលអ្នកម្តាយចុចទូរស័ព្ទ។ តើមានអ្វីខ្លះទៅ?
- រាល់ពេលដែលអ្នកម្តាយចុចទូរស័ព្ទ ជាពេលដែលកូននៅមិនសុខឡើយ ដោយអារម្មណ៍របស់កូននឹងពុះកញ្ច្រោលដូចជាអ្នកដែរ។ នៅពេលដែលអារម្មណ៍របស់កូនតែងតែមិននឹងនរ ក្រោយពេលដែលកើតចេញមក កូននឹងនៅមិនចេះស្ងៀមឡើយ ដោយរករឿងច្រើន។ ជាពិសេស បើអ្នកម្តាយតែងតែលេងទូរស័ព្ទក្នុងពេលយប់ជ្រៅ នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។
- នៅពេលដែលអ្នកម្តាយតែងតែចុចទូរស័ព្ទច្រើនដោយទម្លាក់មិនចុះពីដៃសោះ នោះកូនក្នុងផ្ទៃមិនអាចគេងបានគ្រប់គ្រាន់ឡើយ ដោយធ្វើឲ្យកូនចាប់ផ្តើមកម្រើកខ្លាំងបង្ហាញពីអារម្មណ៍ខឹងរបស់គេ។ ដូចនេះ បើម៉ាក់ៗសង្កេតឃើញថាកូនក្នុងផ្ទៃកម្រើកច្រើនខុសធម្មតា គួរតែកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ។
- អ្នកម្តាយដែលតែងតែចុចទូរស័ព្ទច្រើន នឹងធ្វើឲ្យប៉ះពាល់ទាំងសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ ដោយធ្វើឲ្យភ្នែករបស់អ្នកប្រែជាមើលមិនសូវច្បាស់ និងស្ងួត។ ចំពោះកូនក្នុងផ្ទៃក៏លូតលាស់មិនបានល្អដែរ។ ដូចនេះ អ្នកម្តាយមិនគួរលេងទូរស័ព្ទច្រើននោះទេក្នុងពេលពោះធំ៕