ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចនាំមហារីកមកខ្លួនអ្នកដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- សាច់ចង្កាក់អាំងជាអាហារដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំជាទីបំផុត ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកបរិភោគច្រើនកាលណា មហារីកនឹងមករកអ្នកលឿនកាលនឹង។
- ដំឡូងបារាំងកញ្ចប់ក៏ជាចំណូលចិត្តរបស់មនុស្សជាច្រើនផងដែរ។ នៅពេលដែលអ្នកញ៉ាំច្រើន មានជំងឺ៣ប្រភេទដែលនឹងមករកអ្នកដូចជា ជំងឺដាច់សរសៃឈាម ជំងឺធាត់ និងជំងឺមហារីកផងដែរ។
- មីកញ្ចប់ឆុង ជាអាហារដែលងាយស្រួលចម្អិន ហើយញ៉ាំបានលឿនណាស់សម្រាប់អ្នករវល់។ ប៉ុន្តែមុនពេលដែលអ្នកទិញមកបរិភោគ អ្នកគួរតែគិតឲ្យបានច្បាស់ជាមុនសិន ព្រោះញ៉ាំកាន់តែច្រើន អត្រានៃការជួបមហារីកក្រពះនឹងកាន់តែខ្ពស់។
- បើនិយាយដល់អាហារបំពងខ្លាញ់ ជាអ្វីដែលមនុស្សជាច្រើនចូលចិត្តខ្លាំងណាស់ ជាពិសេស ប្រហិតបំពងតែម្តង។ តើអ្នកដឹងទេថា ក្រោយពេលដែលអ្នកតែងតែញ៉ាំក្នុងរយៈពេលយូរ អ្នកក៏អាចរងជំងឺ៣ប្រភេទផងដែរ ដូចជា ជំងឺដាច់សរសៃឈាម ជំងឺលើសសម្ពាធឈាម ព្រមទាំងជំងឺមហារីកសួត។
- ទឹកផ្លែឈើកំប៉ុង ពេលដែលស្រែកទឹកម្តងៗ ឲ្យតែបានញ៉ាំជាមួយទឹកកកមិនដឹងឆ្ងាញ់យ៉ាងណា។ ប៉ុន្តែក្រោយពេលដែលឆ្ងាញ់ អ្នកនឹងអាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងមហារីកយ៉ាងខ្ពស់។ ដូចនេះ អាហារទាំងនេះទោះជាឆ្ងាញ់យ៉ាងណា ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ទើបជំងឺផ្សេងៗមករត់មករកអ្នក៕