ចង់សម្រកទម្ងន់បានលឿន កុំរំលងវីធីផឹកកាហ្វេខាងក្រោម!
ផឹកកាហ្វេនៅពេលព្រឹក 30 នាទីបន្ទាប់ពីអាហារ
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចធ្វើអោយមនុស្សរំភើប ដូច្នេះអ្នកមិនគួរផឹកកាហ្វេនៅពេលល្ងាចដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាពនៃការគេង។
ជាមួយគ្នានេះ ការផឹកកាហ្វេខ្មៅមួយពែងនៅពេលព្រឹក ឬពេលរសៀល អាចជួយឱ្យអ្នកស្រស់ស្រាយ និងបង្កើនប្រសិទ្ធភាពការងាររបស់អ្នក។
ក្រៅពីនេះ ការផឹកកាហ្វេខ្មៅមួយពែងក្រោយអាហារពេលព្រឹកនឹងអាចជួយស្រូបយកថាមពលបានល្អប្រសើរ។ ជាមួយគ្នានេះ វាជួយអ្នកកាត់បន្ថយជាតិខ្លាញ់លើសបានយ៉ាងល្អបំផុត។
ផឹកកាហ្វេមុនពេលហាត់ប្រាណ
ការផឹកកាហ្វេមុនពេលហាត់ប្រាណគឺល្អសម្រាប់សុខភាពរបស់អ្នក។ ជាពិសេស បើប្រៀបធៀបជាមួយកាហ្វេត្រជាក់ កាហ្វេក្តៅអាចធ្វើឲ្យឈាមដើរបានលឿន ប្រើប្រាស់កាឡូរីច្រើនក្នុងរាងកាយ ផ្តល់លទ្ធផលសម្រកទម្ងន់បានល្អប្រសើរ។ ដូច្នេះហើយ យើងគួរផឹកកាហ្វេពេលវានៅក្តៅ។ ជាមួយគ្នានេះដែរ នៅពេលដែលអ្នកផឹកកាហ្វេមុនពេលហាត់ប្រាណ វានឹងជួយឱ្យអ្នកធ្វើលំហាត់ប្រាណកាន់តែមានកម្លាំង និងដុតបំផ្លាញជាតិខ្លាញ់ដែលលើសបានលឿន។
កុំផឹកកាហ្វេពេលពោះទទេ
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ កាហ្វេជំរុញការបញ្ចេញអាស៊ីតក្រពះ ដែលអាចបណ្តាលឱ្យមិនស្រួលក្នុងក្រពះ។ ការផឹកកាហ្វេពេលពោះទទេអាចបង្ក “ឧស្ម័នក្នុងក្រពះ” យ៉ាងងាយស្រួល ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចនាំឱ្យកើតដំបៅក្រពះ។ ដូច្នេះហើយ យើងគួរតែញ៉ាំអ្វីឲ្យឆ្អែតពោះមុននឹងផឹកកាហ្វេ ដើម្បីចៀសវាងការក្រហាយទ្រូង ប៉ះពាល់ដល់សុខភាព។ ទន្ទឹមនឹងនោះ ការផឹកកាហ្វេពេលពោះទទេអាចបង្កជាដំបៅក្រពះយ៉ាងងាយ ដែលវាមិនល្អសម្រាប់អ្នក។
ផឹកកាហ្វេលីង
បរិមាណជាតិកាហ្វេអ៊ីនក្នុងកាហ្វេថយចុះ ដោយសារកាហ្វេត្រូវបានលីងកាន់តែខ្លាំង។ កាហ្វេដែលលីងស្រាលមានជាតិកាហ្វេអ៊ីនច្រើន ហើយមានឥទ្ធិពលស្រកទម្ងន់គួរឱ្យកត់សម្គាល់។
ការផឹកកាហ្វេខ្មៅ 300ml 30 នាទីមុនពេលហាត់ប្រាណអាចដុតបំផ្លាញជាតិខ្លាញ់ 15% បន្ថែមទៀតក្នុងរយៈពេល 3 ម៉ោងបន្ទាប់ពីហាត់ប្រាណ។ ទន្ទឹមនឹងនោះ ការផឹកកាហ្វេលីងនឹងជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើសបានល្អប្រសើរ ជួយឱ្យរាងកាយរបស់អ្នករក្សារាងស្លីម៕