ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលមួយចំនួនដែលមិនអាចផឹកស្រាបានឡើយ ព្រោះគ្រោះថ្នាក់ខ្លាំង។ តើមាននរណាខ្លះទៅ?
- អ្នកដែលមានជំងឺថ្លើម មិនអាចផឹកស្រាជាដាច់ខាត ព្រោះនៅពេលដែលអ្នកកាន់តែផឹក ថ្លើមនឹងកាន់តែប្រឈមនឹងគ្រោះថ្នាក់។ ជាហេតុដែលធ្វើឲ្យថ្លើមអ្នកអាចខ្ទេចខ្ទីដោយមិនដឹងខ្លួនតែម្តង។
- អ្នកដែលមានជំងឺលើសសម្ពាធឈាមក៏មិនអាចប៉ះពាល់ស្រាបានដែរ ព្រោះក្រោយពេលដែលអ្នកញ៉ាំស្រារួច សម្ពាធឈាមរបស់អ្នកនឹងឡើងខ្ពស់។ បើធ្ងន់ធ្ងរនឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមផងដែរ។
- អ្នកដែលមានក្រពះ និងពោះវៀនមិនសូវល្អ ក៏មិនគួរផឹកស្រាដែរ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកទ្រុឌទ្រោមទៅៗ។ ជាហេតុដែលធ្វើឲ្យពិបាកក្នុងការព្យាបាលខ្លាំងណាស់។
- អ្នកដែលមានជំងឺទឹកនោមផ្អែមក៏មិនគួរផឹកស្រាដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។ ដូចនេះ ចំពោះអ្នកដែលកើតមានជំងឺ៤នេះ មិនគួរប៉ះពាល់ស្រាច្រើនឡើយ ទើបសុខភាពមិនគ្រោះថ្នាក់ដោយមិនដឹងខ្លួន៕