ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក នៅពេលដែលចាយលុយត្រូវកន្លែង នោះផលដែលតបស្នងមកវិញគឺច្រើនខ្លាំងណាស់។ ជាពិសេស មិនថាបំណងប្រាថ្នាតូច ឬធំទេ គឺអាចសម្រេចបានទាំងអស់។ ជាហេតុដែលធ្វើឲ្យក្នុងឃ្លាំងសម្បូរទៅដោយក្រដាសប្រាក់ដែលរាប់មិនចេះដឹងតួលេខនោះឡើយ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាបុគ្គលដែលទូលាយ ដោយមានលុយចាយតែងតែចែកដល់អ្នកផ្ទះជានិច្ច។ ជាពិសេស គេក៏ជាមនុស្ស្ដែលមិនចេះប្រកាន់ច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដែលគេចាយចេញគឺអាចរកបានមកវិញទាំងអស់។ ដូចនេះ ជីវភាពរស់នៅនឹងមិនជួបនឹងបញ្ហានោះទេ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល មានចិត្តដែលទូលាយ ហើយក៏ចាយដោយទូលាយផងដែរ។ ជាពិសេស មិនថាគេចាយចេញចំនួនប៉ុន្មានទេ គឺអាចរកមកច្រើនជាងចំនួនដែលចាយទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យធំៗទាំងឡាយក៏ចូលចិត្តមកក្បែរគេផងដែរ។ ដូចនេះ លុយនឹងចាយសល់ពេញឃ្លាំងតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ជាបុគ្គលដែលពូកែសង្កេត និងបណ្តាក់ទុនតែងតែបានផលធំ។ ជាពិសេស នៅពេលដែលគេចាយកាន់តែច្រើន លុយនឹងកាន់តែចូល ដោយមិនចេះខ្វះខាតនោះទេ។ ជាហេតុដែលធ្វើឲ្យការរស់នៅប្រែជាល្អទៅៗ មិនងាយត្រឡប់ទៅរស់ក្នុងជីវភាពលំបាកនោះឡើយ៕