ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារជំងឺមហារីកមាត់ស្បូន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកមិនចង់ប្រឈមនឹងជំងឺមហារីកមាត់ស្បូន អ្នកគួរតែទៅពិនិត្យឲ្យបានទៀងទាត់ ព្រោះការត្រួតពិនិត្យនេះអាចការពារ ថែមទាំងអាចជួយអ្នកឲ្យព្យាបាលបានទាន់ពេលវេលាផងដែរ។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ គួរតែឆ្លៀតពេលពិនិត្យឲ្យបានទៀង។
- ក្រៅពីត្រួតពិនិត្យ អ្នកគួរតែរក្សាអនាម័យឲ្យបានខ្ពស់ ដោយគួរតែសម្អាតឲ្យបានស្អាត។ ជាពិសេស ក្រោយពេលដែលរួមភេទរួច ក៏អ្នកត្រូវតែសម្អាតឲ្យបានល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែចៀសពីការស្លៀកខោក្នុងដែលតឹងខ្លាំង ហើយខោក្នុងនោះគួរតែបោកផ្សេងពីខោអាវផ្សេង រួចយកទៅហាលក្រោមកម្តៅថ្ងៃក្តៅ ទើបអាចសម្លាប់មេរោគបានអស់។
- ក្រៅពីនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ហើយរបបអាហារគួរតែពិសារឲ្យបានល្អ ដោយបរិភោគពពួកត្រី សាច់ ស៊ុត ផលិតផលធ្វើពីសណ្តែក បន្លែ និងផ្លែឈើស្រស់ ព្រមទាំងអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់៕