ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា ថ្វីត្បិតតែរាងឆេវឆាវបន្តិច ប៉ុន្តែគេជាប្រពន្ធដែលអាចនាំលាភធំជូនប្តី និងកូនបាន។ ក្រោយរៀបការរួច នឹងអាចរស់ក្នុងជីវភាពដែលប្រៀបដូចជាសេដ្ឋីនីអញ្ចឹង។ ដូចនេះ នរណាដែលបានដណ្តឹងគេជាប្រពន្ធពិតជាសំណាងខ្លាំងណាស់ ព្រោះអាចរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល។
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក ជាប្រពន្ធដែលពូកែក្នុងការមើលថែទាំផ្ទះណាស់ ថែមទាំងអាចលះបង់គ្រប់យ៉ាងដើម្បីស្វាមី។ ជាពិសេស គេក៏អាចជួយដោះស្រាយបានបញ្ហាគ្រប់បែបយ៉ាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចនាំបានទ្រព្យក្រាស់ណាស់ជូនស្វាមី។ ជាហេតុដែលធ្វើឲ្យគ្រួសាររីករាយខ្លាំងតែម្តង។
ឆ្នាំឆ្លូវ
មនុស្សស្រីដែលកើតក្នុងឆ្នាំឆ្លូវ មានការតស៊ូ និងអាចទ្រាំការលំបាកគ្រប់បែបយ៉ាង។ ជាពិសេស គេកាន់តែឆាប់ខឹង នឹងកាន់តែឆាប់មានលុយចូល ព្រោះកើតមកនាំទ្រព្យធំមកជាមួយ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចនាំសំណាងល្អជូនស្វាមីផងដែរ។ ដូចនេះ គ្រួសារនឹងមិនចេះខ្វះលុយចាយទៀតទេ។
ឆ្នាំមមែ
នារីដែលកើតក្នុងឆ្នាំមមែ ថ្វីត្បិតតែឆាប់ឆេវឆាវក៏ពិតមែន ប៉ុន្តែលាភល្អៗតែងតែតាមជាប់ជិតខ្លួនជានិច្ច។ ជាពិសេស ក្នុងជីវិតក៏មានផ្កាយសំណាងតាមជាប់ជិតខ្លួនដែរ ដោយធ្វើឲ្យគេតែងតែទទួលបានជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យដែលមានក្នុងឃ្លាំងគឺរាប់មិនចេះអស់នោះឡើយ។ ដូចនេះ អ្នកនឹងមិនចេះជួបនឹងទុក្ខលំបាកទេ។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ អាយុកាន់តែច្រើន ប្រាក់កាន់តែចូលមកក្បែរ។ ជាពិសេស ក៏អាចក្លាយជាអ្នកមានដោយមិនដឹងខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់គេនឹងអាចផលិតបានសុទ្ធតែប្រាក់ក្រាស់។ ដូចនេះ ជីវភាពរស់នៅនឹងអាចដាច់គេបានគ្មាននរណាប្រៀបបានឡើយ៕