ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុរសដែលកើតក្នុងឆ្នាំខាល តែងទុកអ្នកផ្ទះក្នុងឋានៈដំបូងគេ ហើយមិនថាបញ្ហាតូច ឬធំក្នុងផ្ទះទេ គឺគេអាចដោះស្រាយបានទាំងអស់។ ជាពិសេស រឿងរកបានលុយក្រាស់ក៏ពូកែផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេតែងតែផ្តល់ជីវភាពល្អទាំងស្រុងជូនប្រពន្ធជានិច្ច។ ដូចនេះ ការរស់នៅនឹងមិនសូវកើតមានជម្លោះនោះឡើយ។
ឆ្នាំរកា
មនុស្សប្រុសដែលកើតក្នុងឆ្នាំរកា ក្នុងមួយជីវិតនេះគឺចេះថែរក្សានារីដែលគេស្រឡាញ់ខ្លាំងណាស់។ ជាពិសេស ក្រោយពេលដែលរៀបការរួច នឹងអាចរកបានលុយច្រើនជូនប្រពន្ធចាយ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនអាចទ្រាំមើលប្រពន្ធលំបាកទេ ដោយជួយគ្រប់យ៉ាងឲ្យតែជួយបាន។ ដូចនេះ ជីវិតប្តីប្រពន្ធនឹងចុះសម្រុងខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំជូត
បុរសដែលកើតក្នុងឆ្នាំជូត មានខួរក្បាលឆ្លាត ហើយក៏ពូកែរកប្រាក់ដែរ។ ជាពិសេស គេតែងតែទុកប្រពន្ធនៅឋានៈទីមួយជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យដែលទទួលបានយកមកឲ្យប្រពន្ធនឹងមិនចេះអស់នោះឡើយ។ ជាហេតុដែលធ្វើឲ្យភរិយារបស់គេអាចរស់ក្នុងជីវភាពដូចជាម្ចាស់ក្សត្រីអញ្ចឹង៕