ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថាអ្នកជិតប្រឈមនឹងជំងឺធំហើយ។ តើមានអ្វីខ្លះទៅ?
- មានមនុស្សចាស់ជាច្រើន ពេលព្រឹកក្រោកឡើងស្រាប់តែឈឺក្បាល តែងយល់ថាយប់មិញសម្រាកមិនបានល្អ ឬក៏កើតផ្តាសាយទេដឹង។ ប៉ុន្តែបើនិយាយចំពោះមនុស្សចាស់ ដែលមានជំងឺលើសសម្ពាធឈាមបើព្រឹកឡើងកើតអាការៈឈឺក្បាលគួរតែប្រយ័ត្ន ព្រោះវាអាចជាការចេញឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នកឈឺក្បាលបែបនេះ។ ដូចនេះ ប្រសិនបើអ្នកមិនស្រួលខ្លាំង គួរតែជួបពេទ្យជាបន្ទាន់។
- ប្រសិនជាពេលព្រឹក ក្រោយពេលដែលក្រោកពីគេង អ្នកស្រាប់តែកើតអាការៈវិលមុខ គួរតែវាស់សម្ពាធឈាមរបស់អ្នកភ្លាម។ អាការៈមួយនេះអាចទាក់ទងនឹងសរសៃឈាម ដោយអ្នកមិនគួរធ្វេសប្រហែសឡើយ។
- បើព្រឹកឡើងអ្នកភ្ញាក់ពីគេងស្រាប់តែឈឺទ្រូងដោយមិនដឹងខ្លួន។ អាការៈមួយនេះមិនមែនជារឿងធម្មតាឡើយ ដោយអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចទាក់ទងនឹងជំងឺបេះដូងបាន។
- មានមនុស្សមួយចំនួន ក្រោយពេលក្រោកពីគេងស្រាប់តែមានដៃឬជើងណាមួយពិបាកក្នុងការធ្វើចលនា ដោយស្មានថាជាការគេងសង្កត់ត្រូវ ហើយមិនខ្វល់ខ្វាយពីអាការៈមួយនេះទេ។ វាជាការមិនត្រឹមត្រូវឡើយ ព្រោះវាអាចជាសញ្ញាប្រាប់អ្នកថាអ្នកកំពុងតែប្រឈមនឹងជំងឺដាច់សរសៃឈាមគ្រប់ពេលបាន។
- ប្រសិនជាព្រឹកឡើង អ្នកឃើញថាមាត់អ្នកវៀច ហើយអណ្តាតក៏វៀចដែរ។ នេះជាអាការៈដែលមិនស្រួលខ្លាំង ដោយតម្រូវឲ្យអ្នកទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអ្នកអាចជួបនឹងជំងឺដាច់សរសៃឈាមមិនដឹងខ្លួន៕