ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការថែរក្សាក្រពះមិនឲ្យជួបបញ្ហា។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែរក្សាទម្លាប់មួយដែលល្អក្នុងការញ៉ាំអាហារផ្សេងៗ ដោយមិនគួរបរិភោគឆ្អែតពេកនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់។ ជាពិសេស អ្នកគួរតែស្រូបយកសារធាតុសរសៃ ប្រូតេអ៊ីន វីតាមីន ព្រមទាំងសារធាតុផ្សេងទៀត ដើម្បីជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ។
- ប្រសិនជាអ្នកមានទម្លាប់ជក់បារី ផឹកស្រា ញ៉ាំអាហារដែលហិរខ្លាំង ព្រមទាំងសារធាតុកាហ្វេអ៊ីន អ្នកគួរតែកាត់បន្ថយបន្តិចម្តងៗរហូតដល់កាត់ផ្តាច់បានទាំងស្រុង ទើបអ្នកអាចចៀសពីការឈឺក្រពះបាន។
- ការចូលគេងពីព្រលប់ និងគេងឲ្យបានគ្រប់គ្រាន់ នឹងអាចការពារក្រពះអ្នកមិនងាយមានជំងឺឡើយ។ ផ្ទុយទៅវិញ បើអ្នកតែងតែគេងមិនឆ្អែត ហើយចូលគេងក្នុងយប់ជ្រៅរាល់យប់ នោះក្រពះអ្នកនឹងឈឺមុនគេ។
- អ្នកគួរតែរៀនចេះគ្រប់គ្រងអារម្មណ៍ និងសម្ពាធផ្សេងៗឲ្យបានល្អ ដោយមិនគួរអន្ទះសារពេក ឬក៏ស្មុគស្មាញពេកទេ ទើបអាចការពារអ្នកមិនឲ្យឈឺក្រពះបាន។
- អ្នកគួរតែរក្សាទម្លាប់ហាត់ប្រាណ ព្រោះការធ្វើចលនា អាចជួយឲ្យក្រពះអ្នកដំណើរការបានល្អ ដោយធ្វើឲ្យអ្នកអាចចៀសបានពីការឈឺក្រពះបានយ៉ាងងាយជាទីបំផុត៕