ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងមានប្រតិកម្មខ្ពស់។ ជាពិសេស ក៏មានចិត្តអំណត់ និងម៉ត់ចត់ផងដែរ។ នរណាបានរៀបការជាមួយគេ នឹងអាចទទួលបានលាភពេញមួយជីវិត។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ មានចិត្តដែលល្អ និងស្មោះត្រង់។ ជាពិសេស មិនថាគេចាស់យ៉ាងណាទេ ក៏មានមន្តស្នេហ៍ខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យគេមានទាំងលុយ និងមានទាំងគ្រួសារដែលប្រកបដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ មានចរិតទន់ភ្លន់ ថែមទាំងមិនចេះនិយាយធ្ងន់ឡើយ។ ជាពិសេស មិនថាគេកើតក្នុងគ្រួសារណាទេ គឺតែងនាំលាភជូនគ្រួសារនោះជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ មិនថាចាស់យ៉ាងណាទេក៏មានលុយចាយដែរ៕