ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញាមួយចំនួនដែលអាចប្រាប់អ្នកថាខ្លួនអ្នកកំពុងតែឡើងជាតិស្ករ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកស្រែកទឹកខ្លាំងខុសពីធម្មតា ហើយចូលបន្ទប់ទឹកច្រើន នោះមានន័យថាអ្នកអាចកំពុងនឹងប្រឈមមុខនឹងជំងឺទឹកនោមផ្អែមនេះហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរោគសញ្ញាមួយនេះ។
- នៅពេលដែលអ្នកពិបាកក្នុងការនោម ដោយចំណាយពេលយូរជាងធម្មតាដើម្បីនោម នោះអ្នកគួរតែប្រយ័ត្នពីជំងឺនេះ។ នៅពេលដែលទុកយូរ ជំងឺអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ។
- នៅពេលដែលភ្នែករបស់អ្នកមើលអ្វីមិនច្បាស់ ហើយស្រវាំង អ្នកគួរតែប្រយ័ត្នពីជាតិស្ករក្នុងខ្លួនអ្នក។ នៅពេលដែលអ្នកគ្រប់គ្រងជាតិស្ករមិនបានល្អក្នុងរយៈពេលយូរ វានឹងអាចធ្វើឲ្យភ្នែកអ្នកមើលមិនឃើញ។
- នៅពេលដែលស្បែករបស់អ្នកស្រាប់តែរមាស់ក្នុងរយៈពេលយូរ វាក៏ជារោគសញ្ញានៃជំងឺនេះផងដែរ។
- នោមចេញពពុះ ហើយមានស្រមោចច្រើន ជារោគសញ្ញាដែលអ្នករាល់គ្នាដឹងច្បាស់ថា ជាជំងឺទឹកនោមផ្អែមហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្លាំង៕