បើសិនជាអ្នកកំពុងតែមានកត្តាប្រឈមមុខច្រើននៃជំងឺបេះដូង ដូចជា ធាត់ជ្រុល ញ៉ាំអាហារមិនផ្តល់សុខភាព ឬមានរបៀបរស់នៅបែបស៊ីដេកៗ យកល្អគួរតែធ្វើការងារកាត់បន្ថយវាវិញដូចខាងក្រោមនេះ៖
- ញ៉ាំអាហារផ្តល់សុខភាពដែលមានប្រូតេអ៊ីនសុទ្ធ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ អ្នកក៏អាចញ៉ាំអ្វីដែលអ្នកចូលចិត្តញ៉ាំម្តងម្កាលបានដែរ។
- បើសិនជាធាត់ គួរតែសម្រកទម្ងន់ ព្រោះថា ការស្រកទម្ងន់បានតិចតួចក៏អាចបន្ថយការប្រឈមមុខបានដែរ។
- រស់នៅឲ្យមានភាពសកម្មតាមរយៈការ ដើរ រាំ អាវ៉ង់។ ចូលរួមការហាត់ប្រាណក្នុងក្លិបឲ្យបានច្រើន។
- ឈប់ជក់បារី
- ស្វែងរកវិធីដែលល្អក្នុងការគ្រប់គ្រងស្ត្រេស
- ថែរក្សាសុខភាពធ្មេញ និអញ្ចាញធ្មេញ ព្រោះវាជាហេតុនាំឲ្យមានជំងឺបេះដូងដែរ
- អ្នកក៏មិនបាច់ធ្វើការកែប្រែទាំងអស់ក្នុងពេលតែមួយទេ។ ចូរធ្វើម្តងមួយៗទៅ៕